• 2022-05-23 02:56:45
  • ព័ត៌មាន

កូវីដ១៩ ទុក​មួយ​ឡែក​សិន ឥឡូវនេះ ពិភព​លោក​កំពុងប្រឈម​​នឹង​ជំងឺ​សាហាវ​មួយ​ទៀត​ កំពុង​រាលដាលក្នុង​ប្រទេស​១២ហើយ!

  • 2022-05-23 02:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីការឆ្លងរីករាលដាលនៃជំងឺជំងឺអុតស្វា (Monkeypox) ទៅលើបណ្តាប្រទេសជាច្រើនទៀតនៅលើសាកលលោក ខណ:ពេលនេះករណីឆ្លងកំពុងតកើតមានជាបន្តបន្ទាប់ទៅលើប្រទេសចំនួន១២រួចទៅហើយ។

ពេលនេះអង្គអង្គការសុខភាពពិភពលោកកំពុងតែឃ្លាំមើលបនិងយកចិត្តទុកដាក់បន្ថែមទៅលើជំងឺដ៏កាចសាហាវមួយនេះ ខណ:របាយការណ៍ចេញត្រឹមថ្ងៃទី២១ខែឧសភា ជំងឺអុតស្វា(Monkeypox) ចំនួន ៩២ករណី និងករណីសង្ស័យចំនួន ២៨ ត្រូវបានរាយការណ៍ពីប្រទេសចំនួន ១២។

សូមជម្រាបថា ជំងឺអុតស្វា គឺជាវីរ៉ុសមួយប្រភេទដែលមានប្រភពនៅទ្វីប អាហ្វ្រិក វីរុសប្រភេទ នេះអាចធ្វើការចែកចាយឆ្លងមេរោគ ពីសត្វទៅកាន់មនុស្ស និងមនុស្សទៅកាន់មនុស្ស ។ ករណីឆ្លងមកមនុស្សដំបូងនៃជំងឺ Monkeypox ត្រូវបានរកឃើញនៅ ក្នុងឆ្នាំ 1970 នៅប្រទេសកុងហ្គោ និងបានបាត់មុខទៅវិញអស់រយៈពេល 40 ឆ្នាំ មុនពេលវា បង្ហាញខ្លួនម្ដងទៀតកាលពី 2017 នៅប្រទេសនីហ្សេរីយ៉ា។បច្ចុប្បន្នជំងឺបាន កំពុងរាតត្បាតនៅទ្វីប អឺរ៉ុប និងអាមេរិកខាងជើងដែលសរុបទាំងអស់គឺ 92 ករណី និង សង្ស័យ 28 ករណីក្នុងចំណោម 12 ប្រទេស រួមមាន(អូស្ត្រាលី បែលហ្សិក កាណាដា បារាំង អេស្ប៉ាញ ស៊ុយអែត អាឡឺម៉ង់ អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ ចក្រភពអង់គ្លេស និង អាមេរិក)។

រោគសញ្ញានៃជំងឺអុតស្វា (Monkeypox) ៖ មានដូចជា

• ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក។

• កន្ទួលមានទំនោរប្រមូលផ្ដុំនៅលើមុខ បាតដៃ និងបាតជើង។

• មាត់ ប្រដាប់ភេទ និងភ្នែក ក៏អាចរងផលប៉ះពាល់ផងដែរ។

• រោគសញ្ញា និងកន្ទួលលើស្បែក ជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍ ជំងឺនេះ អាចនាំឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាល និងអាចបណ្តាលឱ្យស្លាប់ដែរ។

ប្រភព៖ who ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់