• 2022-05-25 03:34:05
  • ព័ត៌មាន

មិនទាន់បិទជើងហោះហើរទេ! តែអ្នកមកពីប្រទេសទាំងនេះនឹងពិនិត្យយ៉ាងហ្មត់ចត់ ខ្លាចមានជំងឺអុតស្វាចូលមកកម្ពុជា

  • 2022-05-25 03:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់ពេលនេះ បើយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ជំងឺអុតស្វាបាន ផ្ទុះការរីករាលដាលប្រមាណជា ១៩ប្រទេសហើយ នៅលើសកលលោក ដោយគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ មានចំនួនសរុប ១៥៨នាក់ មានអ្នកសង្ស័យសរុបចំនួន ១១៧នាក់ ដែលកំពុងតែ ធ្វើការអង្កេតបញ្ជាក់ ខណ:នៅតំបន់ប៉ាស៊ីហ្វិកខាងលិច មានការរាយការណ៍ពីករណីជំងឺអុតស្វានេះ ចំនួន ២ករណី ហើយដែរ។

ដូច្នេះហើយនៅមុននេះក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីណែនាំ ពិនិត្យនូវរាល់អ្នកដំណើរពីប្រទេសដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺអុតស្វាពីបណ្តាប្រទេសប៉ែកអាហ្រ្វិកដែលមានកើតជំងឺអុតស្វាបែបអង់ដេមី ដើម្បីពិនិត្យទៅលើអាការ:ក្រែងមានអ្នកដំណើរណាម្នាក់មានរោគសញ្ញានៃជំងឺមួយនេះ។

ក្រសួងបានចេញសេចក្តីណែនាំ សម្រាប់អ្នកដំណើរចេញចូលអន្តរជាតិដូចខាងក្រោម៖

  • មន្ត្រីប្រចាំការនៅច្រកចេញ-ចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់នូវ អ្នកដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយ មានគ្រុនក្តៅ និងមានរោគសញ្ញាដូចរៀបរាប់ខាងលើ រួមមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែក ខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វាបែបអង់ដេមី (Monkeypox endemic) មានដូចជា ប្រទេសប៉េណាំង (Benin), mtujs (Cameroon), Aminnnnnnn (the Central African Republic), សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្វូ (the Democratic Republic of the Congo), ហ្គាបុង (Gabon), ហ្គាណា ដែលរកឃើញនៅលើសត្វតែប៉ុណ្ណោះ (Ghana identified in animals_only), កូដឌីវ័រ (Ivory Coast), លីបេរី (Liberia), នីហ្សេរីយ៉ា (Nigeria), សាធារណរដ្ឋកុងហ្គោ (the Republic of the Congo), សេរ៉ាឡេអូន (Sierra Leone), និងប្រទេសស៊ូដង់ខាងត្បូង (South Sudan) ត្រូវរាយការណ៍ទៅអាជ្ញាធរ សុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥ ឬលេខដែលមានជូនខាងក្រោមនេះ។

  • មិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកកម្ពុជានោះទេ គ្រាន់តែមាន ការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជាដូចបានជម្រាបជូនចំណុចខាងលើ។

  • ត្រូវណែនាំអ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងជៀសវាងការ ប៉ះពាល់ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់)ដែលអាចមានផ្ទុកនៅវីរុសអុតស្វា (Morkeypox) នេះ (ដូចជាពពួកកកេរ សត្វប្រភេទបែបដូចកង់ហ្គូរូ និងថនិកសត្វ) ហើយគួរចៀសវាងការបរិភោគសាច់សត្វព្រៃ។

ប្រភព៖ក្រសួងសុខភិបាល

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់