• 2022-05-27 04:13:05
  • ព័ត៌មាន

មោទនភាពនៃប្រទេសកម្ពុជា ជាមួយរោងចក្រផ្គុំដំឡើងកង់បីអគ្គិសនីដំបូងគេ បានសម្ពោធជាផ្លូវការហើយ

  • 2022-05-27 04:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជាកំពុងវិវត្តខ្លួនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់សម្រាប់ការវិនិយោគលើវិស័យយានជំនិះអគ្គិសនី ការកសាងហេដ្ឋារដ្ឋាសម្ព័ន្ធសម្រាប់ការសាកថ្ម និងស្ថានីយប្តូរអាគុយ ដើម្បីឈានទៅរកការអភិវឌ្ឍ បៃតងដោយគ្មានផ្សែងបំពុលក្នុងឆ្នាំ 2050 ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។

នៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022 ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធជាផ្លូវការរោងចក្រ អនៀន ម៉ូប៊ីលីធី ជារោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីរបស់ខ្លួនដែលមានទំហំសាច់ប្រាក់វិនិយោគប្រមាណជាង 20លានដុល្លារអាមេរិក។ ពិធីសម្ពោធនេះ បានធ្វើឡើងនៅរោងចក្រ អនៀន ម៉ូប៊ីលីធី ក្នុងទំហំផ្ទៃដីប្រមាណ 2ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ1 ហើយក្រុមហ៊ុននេះកំពុងបន្តផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ និងជំរុញការផលិតឱ្យដល់ 3000គ្រឿងតាមផែនការសម្រាប់ឆ្នាំ 2022-2023។

ជាមួយវិសាលភាពរោងចក្រដ៏ធំនៅកម្ពុជា និងការរៀបពិធីសម្ពោធដ៏គគ្រឹកគគ្រេង យើងឃើញមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តំណាងរដ្ឋាភិបាល ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន អ្នកវិនិយោគទុនពីប្រទេសកូរ៉េ សិង្ហបុរី និងដៃគូពាណិជ្ជកម្មទាំងក្នុង និងក្រៅស្រុករបស់ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី អ្នកសិល្បៈល្បីៗ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗជាដៃគូសហការរបស់ខ្លួន ដែលមានដូចជា Central, SV Investment, TADA, Shinhan Bank, Smart, Prince Bank, Fairplus Supermarket, Circle K, Total Energies, PTT Cambodia សរុបប្រមាណ 400នាក់។

នៅក្នុងពិធីបើកសម្ពោធនេះផងដែរ ក្រុមហ៊ុន MLV Energy Investment Company នៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក ក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Central ស្តីអំពី “គម្រោងផលិតយានជំនិះដឹកទំនិញដែលប្រើថាមពលអគ្គិសនី” ដើម្បីជំរុញឱ្យមានការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

លោក Kay Woo ជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានមានប្រសាសន៍ក្នុងកម្មវិធីនេះថា៖ «យើងកំពុងរៀបចំផ្តល់សេវាកម្មយានជំនិះអគ្គិសនីទាំងអស់ រាប់ចាប់តាំងពីទោចក្រយានយន្ត រហូតដល់ត្រីចក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗទាំងអស់របស់យើង។ បច្ចុប្បន្ន យើងកំពុងបន្តសិក្សាដើម្បីឈានទៅដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនីផងដែរ។ ជាមួយបេសកកម្មដ៏មុតមាំរបស់យើង យើងបន្តធ្វើការផ្លាស់ប្តូរកម្ពុជាទាំងមូលឱ្យក្លាយជាប្រទេសដែលនាំមុខគេក្នុងការប្រើប្រាស់យានជំនិះប្រើដោយថាមពលអគ្គិសនី។»

ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដែលអាចបង្កើនចង្វាក់ផលិតកម្មយានយន្តអគ្គិសនីកាន់តែច្រើន និងផ្តល់ឱកាសការងារជាង 500កន្លែង ក្នុងផែនការឆ្នាំ 2025 ហើយបច្ចុប្បន្នក៏បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន 1កន្លែង អនុស្ថានីយប្តូរអាគុយចំនួន 3កន្លែង និងអនុស្ថានីយដៃគូចំនួន 6កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់ 10ស្ថានីយ ហើយនឹងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា។

លោកចាងហ្វាង Central Group បានមានប្រសាសន៍ក្នុងកម្មវិធីថា៖ «ខ្ញុំ Kang Tae-ryong ចាងហ្វាងនៃ Central Group។ ថ្ងៃនេះយើងសូមអបអរសាទរដោយស្មោះចំពោះក្រុមហ៊ុន MVL សម្រាប់ការបើកដំណើរការរោងចក្រថ្មី ONiON Mobility របស់ខ្លួន។ CTR ធ្លាប់ជួបជាមួយ MVL នៅគ្រាដំបូងក្នុងឆ្នាំ 2019 ដែល MVL គឺជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃមិនគិតកម្រៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាប្រៀបដូចជាកូនយក្សតូចមួយដែលហក់ចូលក្នុងទីផ្សារនៃទម្រង់ចែករំលែកបែបនេះ។ ការរីកលូតលាស់ឡើងរបស់ MVL ជាមួយអ្នកជិះដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួនស្រដៀងទៅនឹងទស្សនវិជ្ជារបស់ CTR ផងដែរ។ យើងបានចាប់ដៃគូយុទ្ធសាស្រ្តជាមួយគ្នាដើម្បីផ្តល់នូវគុណតម្លៃកាន់តែប្រសើរឡើងដល់អ្នកជិះដើម្បីជាអត្ដសញ្ញាណតែមួយគត់របស់ MVL ដូចអ្វីដែលយើងបានពិចារណាជាមួយគ្នា។ អនៀន ម៉ូប៊ីលីធី នឹងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមក្នុងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលយើងអាចបង្កើតជាប្រវត្តិសាស្រ្តថ្មីមួយក្នុងការឈានចូលទៅក្នុងទីផ្សារយានជំនិះអគ្គិសនី។»

ស្របពេលជាមួយនឹងការសម្ពោធជាផ្លូវការរោងចក្រ អនៀន ម៉ូប៊ីលីធី លោក Mingoo Kang នាយកគ្រប់គ្រង នៃក្រុមហ៊ុន SVinvestment បានមានប្រសាសន៍ក្នុងកម្មវិធីថា៖ «SV គឺជាក្រុមហ៊ុនល្បីល្បាញដែលមានមហាជនស្គាល់អំពីក្រុម BTS ដែលជា Big Hit Entertainment។ ក្នុងនាមជាអ្នកវិនិយោគផ្នែកហិរញ្ញវត្ថដំបូង និងឈានមុខគេ Hive SV បានរីកចម្រើនលូតលាស់ជាង 100ដង និងជាក្រុមហ៊ុនបណ្តាក់ ទុនដែលមានតម្លៃជាង 10ប៊ីលានដុល្លារអាមេរិក។ SV investment កំពុងប្រតិបត្តិការក្នុងប្រទេសកូរ៉េ ទីក្រុង Boston និងប្រទេសសិង្ហបុរី ហើយយើងក៏មានសាខានៅក្នុងបណ្តាប្រទេសអន្តរជាតិនៅក្នុងទីក្រុង សៀងហៃ និង Shenzhen ប្រទេសចិន ដែលយើងបានបណ្តាក់ទុនជាសកល ហើយបច្ចុប្បន្ន យើងកំពុងផ្តោតលើការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធនៅសិង្ហបុរី។ នៅពេលដែលយើងបានជួបក្រុមហ៊ុន MVL និង ONiON ជាដំបូងដោយផ្អែកលើបទពិសោធនៃការវិនិយោគរបស់យើងនៅប្រទេសកូរ៉េ យើងបានអភិវឌ្ឍយុគសម័យទូរស័ព្ទនៃសេដ្ឋកិច្ចចែករំលែក និងកម្មវិធីកក់ការធ្វើដំណើរដ៏ទំនើបថ្មីមួយ។ កម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃដែលមានមុខងារយានយន្តអគ្គិសនី អាជីវកម្មប្រព័ន្ធ Hardware អាជីវកម្មបែបថាមពលដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនប្រកបដោយភាពច្នៃប្រឌិតដោយផ្អែកលើទិន្នន័យនៃហេដ្ឋារចនាសម្ព័នដ៏ដំទើបថ្មីមួយរបស់យើង។ សូមបន្តចូលរួមគាំទ្រគម្រោងដ៏អស្ចារ្យជាមួយក្រុមហ៊ុនដែលយើងបានប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និងបង្កើនវឌ្ឍនភាពនៅប្រទេសកម្ពុជា និងសម្រាប់ពិភពលោក។»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ហើយថ្មីៗនេះចាប់តាំងពីដាក់ឱ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធី TADA កាលពីពេលកន្លងមក យើងសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ មានកំណើននៃការគាំទ្រដ៏ច្រើនពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជាដែលស្រលាញ់បរិស្ថាន។ នេះគឺជាកិច្ចចាប់ផ្តើមនៃការផ្លាស់ប្តូរដ៏អស្ចារ្យ មួយទៀតសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ក្នុងការឆ្ពោះទៅកាន់អនាគតនៃយានជំនិះគ្មានផ្សែងបំពុល និងលើកកម្ពស់បន្ថែមក្នុងការប្រើប្រាស់យានជំនិះអគ្គិសនីក្នុងប្រទេសកម្ពុជា ជាមួយការជំរុញឱ្យមានហេដ្ឋារចនាសម្ព័ន្ធសាកថ្ម និងប្តូរអាគុយបន្ថែមទៀត ដើម្បីជំរុញប្រទេសកម្ពុជា និងពិភពលោករបស់យើងឱ្យកាន់តែមានភាពល្អប្រសើរសម្រាប់បច្ចុប្បន្ន និងអនាគតសម្រាប់មនុស្សជំនាន់ក្រោយ។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមទូរស័ព្ទមកលេខ 016 296 111 ឬតាមរយៈអ៊ីមែល Onion EV Sales: sales@onionev.com

អំពីក្រុមហ៊ុន អនៀន

អនៀន គឺជាក្រុមហ៊ុនដែលអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធអេកូចល័តប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់យានជំនិះអគ្គិសនីជាមួយការផ្តល់ជូនសេវាប្តូរអាគុយដ៏ឆាប់រហ័ស និងចំណាយតិច ដោយនឹងពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយប្តូរអាគុយដែលដំណើរការដោយសេវាកម្មកក់ជិះរបស់ TADA និងបច្ចេកវិទ្យា blockchain នៃ MVL Chain ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ http://www.onionev.com/ or https://www.facebook.com/onionmobilitykh and https://www.facebook.com/TADAKHM and https://en.mvlchain.io/Mobility

មតិយោបល់