• 2022-05-30 03:51:15
  • ព័ត៌មាន

មកមើលសម្រស់កូនប្រុសច្បង អភិបាលខេត្តព្រៃវែង ខ្ពស់សង្ហាខ្លាំង ឯអត្តចរិតក៏សុភាពរាបសា

  • 2022-05-30 03:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនប្រុសទាំង ៣ របស់ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន កាន់តែធំឡើង និងកាន់តែសង្ហាខ្លាំង។ ជាក់ស្ដែងតាមរយៈរូបភាពមួយសន្លឹកពីលោកជំទាវ ជា ផល្គុន ថតក្បែរកូនប្រុសច្បងពិតជាស្រស់សង្ហាខ្លាំង និងទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន។ ជាមួយរូបរាងខ្ពស់ស្រឡះ និងច្រមុះស្រួចស្លេម កូនប្រុសរបស់លោកអភិបាលខេត្តព្រៃវែង កំពុងធ្វើឱ្យមានការសរសើរថាមិនចាញ់តួកុននោះទេ។

បើតាមការឱ្យដឹងពីលោកជំទាវ ជា ផល្គុន កូនប្រុសទាំង ៣ មានឈ្មោះដូចជា៖ សុផានី សុផាណា និងសុផារ័ត្ន ។ កូនៗទាំងបីរបស់ឯកឧត្ដម និងលោកជំទាវ ជាថ្នាក់ដឹកនាំខេត្តព្រៃវែង ក៏តែងចូលរួមសកម្មភាពសប្បុរសធម៌នានានៅក្នុងសង្គម ជាមួយកាយវិកាឱនលំទោន សុភាពរាបសារ ថ្លៃថ្នូរគួរឱ្យគោរព។

លោកជំទាវជា ផល្គុន ជាម្ដាយក៏បានឱ្យដឹងដែរថា កូនៗទាំងបីរបស់លោកជំទាវធំធាត់ឡើង គឺក្រោមការមើលថែពីម៉ែដោះ ម៉ែចាស់ និងម៉ែក្មេង យ៉ាងល្អឥតខ្ចោះ ពេលនេះពួកគេធំៗអស់ហើយក៏ដល់ពេលត្រូវមើលថែម៉ែដោះទាំងពីរវិញ ៕

មតិយោបល់