• 2022-05-30 05:05:11
  • ព័ត៌មាន

សង្ស័យម្ចាស់មកុដណាស់! ប៉ុន្មានសន្លឹកពី ហង្ស ម៉ានីតា តែងខ្លួនជា Gangubai ស្អាតឈ្នះអស់គេឯង

  • 2022-05-30 05:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស ម៉ានីតា បេក្ខភាព Miss Universe Cambodia ពាក់ស្លាកលេខ ១៨ កំពុងបង្ហាញភាពលេចធ្លោក្នុងចំណោមបេក្ខនារីទាំង ២០រូប ដោយសន្ទុះនៃការគាំទ្រហាក់មានច្រើនជាងគេ។ ម៉ានីតា លេចធ្លោខ្លាំងទាំងសម្រស់ កម្ពស់ ភាសាអង់គ្លេស គឺបានជាកញ្ចប់តែម្ដង ហេតុនេះហើយ ទើបមហាជន ពិសេសអ្នកគាំទ្រតារាម៉ូឌែលរូបនេះ ដាក់ការជឿជាក់ថា នាងប្រាកដជាដណ្ដើមបានមកុដ Miss Universe Cambodia ឆ្នាំ ២០២២នេះហើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះថ្មីៗនេះ ហង្ស ម៉ានីតា បានតុបតែងខ្លួនតាមតួអង្គ Gangubai Harjeevandas ក្នុងខ្សែភាពយន្តឥណ្ឌា Gangubai Kathiawadi ដែលកំពុងល្បីល្បាញខ្លាំងពាសពេញពិភពលោក។ ក្នុងឈុតសំលៀកបំពាក់ Gangubai នេះ បានបង្កើនសម្រស់ ម៉ានីតា កាន់តែស្រស់ស្អាតខ្លាំង និងស័ក្ដិឥតទាស់ ដោយសារតែនាងក៏មានទម្រង់មុខមាត់កាត់បរទេសស្រាប់ផងនោះ។

ហង្ស ម៉ានីតា ក៏បញ្ជាក់ពីហេតុផលដែលខ្លួនធ្វើត្រាប់តាមតួអង្គស្រីក្នុងខ្សែភាពយន្តខ្នាតធំឥណ្ឌាមួយនេះ ក៏ព្រោះតែតួអង្គស្រីក្នងរឿងនេះ ជាសកម្មជនជួយស្ត្រីរកស៉ីផ្លូវភេទដ៏ពូកែមួយរូប។ នាងជាមនុស្សស្រីដ៏លេចធ្លោដោយផ្ដើមចេញពីស្ត្រីម្នាក់ត្រូវបានគេយកទៅលក់ធ្វើជាស្រីសោភានី និងក្រោយមកបានអភិវឌ្ឍន៍ខ្លួន ក្លាយជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប បានជួយដល់ស្ត្រីជាអ្នករកស៉ីផ្លូវភេទរាប់ពាន់នាក់ Kamathipurak ឱ្យទទួលបានសិទ្ធិស្នើភាពដូចអ្នកដទៃដែរ៕

មតិយោបល់