• 2022-06-15 08:36:53
  • ព័ត៌មាន

វីវរហើយចិន មាន​តម្រុយថា សេដ្ឋីម៉ឺននាក់នឹងវេចលុយចាកចេញ​ពីប្រទេសឆ្នាំនេះ!

  • 2022-06-15 08:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិន មានការរាយការណ៍មកថានឹងអាចបាត់បង់ទឹកប្រាក់រាប់ពាន់លានដុល្លារដោយសារតែសេដ្ឋីគ្រាក់ៗ ចាកចេញទៅក្រៅប្រទេសដោយវេចលុយទាំងនោះទៅជាមួយ។

មានតម្រុយខ្លះៗហើយអំពីគម្រោងនៃការចាកចេញរបស់សេដ្ឋីប្រមាណ ១មុឺននាក់ និង សេដ្ឋី៣ពាន់នាក់នៅទីក្រុងហុងកុងដែលជាតំបន់សេដ្ឋកិច្ចពិសេសរបស់ចិន ក៏ចាកចេញផងដែរ។ ការចាកចេញរបស់សេដ្ឋីទាំងនេះ នឹងនាំយកទឹកប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេទៅជាមួយ មានចំនួនប្រមាណ ៦៥ពាន់លានដុល្លារ។

នេះមិនមែនជាលើកទី១ទេ ដែលអ្នកមានប្រាក់វាល់លានចាកចេញពិប្រទេសចិន តួយ៉ាងកាលពីឆ្នាំ ២០១៩ ធ្លាប់មានសេដ្ឋីចាកចេញពីប្រទេសយក្សអាសុីមួយនេះម្តងរួចទៅហើយ ដោយនាំយកទាំងទឹកប្រាក់សរុបប្រមាណ ១០០ពាន់លានដុល្លារទៅជាមួយ។ កត្តាសំខាន់ដែលនាំឱ្យមានការចាកចេញទៅក្រៅប្រទេសពីសំណាក់សេដ្ឋីនៅក្នុងប្រទេសចិន គឺដោយសារតែវិបត្តិកូវីដ១៩ និង បញ្ហានយោបាយ៕

ប្រភព៖ Scmp ប្រែសម្រួល ៖ សង្ហា

មតិយោបល់