• 2022-06-20 02:29:14
  • ព័ត៌មាន

ឡូយអស់ទាស់! សម្បកធីផត 24សន្លឹក ប្តូរបាន 1កំប៉ុង ហើយមានឱកាសផ្សងសំណាងទៀត!

  • 2022-06-20 02:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡូយពិតៗរបស់គេណា៎! ធីផត មិនត្រឹមតែលក់ដាច់លេខ១ មានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្តនោះទេ ធីផត ក៏ផ្តល់នូវភាពចំណេញខ្លាំងទាំងចំណុះ គុណភាព និងតម្លៃ គឺចំណេញច្រើនសម្រាប់អតិថិជនទាំងអស់ សម្រាប់អ្នកទិញយកទៅប្រើប្រាស់ក្នុងអាជីវកម្មដូចជាម្ចាស់ហាងកាហ្វេ ហាងទឹកកាឡុក បង្អែម ឬភេសជ្ជះផ្សេងៗ ព្រមទាំងអ្នកទិញប្រើប្រាស់នៅផ្ទះ ផងដែរ។

រឹតតែពិសេសទ្វេគុណនោះគឺកម្មវិធីប្រចាំឆ្នាំ «ធីផត លក់ដាច់លេខ 1 ទទួលបានភ្លាម និងឱកាសឈ្នះកាន់តែធំ!» បានត្រលប់ម្តងទៀតហើយ ដោយការប្តូរសម្បកធីផតគឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែសីហា ២០២២ ធីផត បានរៀបចំកម្មវិធីសន្សំសម្បកដែលប្រើរួចឱ្យបានគ្រប់ចំនួន 24សន្លឹក (សម្បកលាយគ្នាក៏អូខេ) ដើម្បីប្តូរយកទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា 1កំប៉ុងភ្លាមៗ ហើយលោកអ្នកក៏អាចសរសេរឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទនៅលើសម្បកផលិតផល ដើម្បីផ្សងសំណាងឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពី ធីផត ផងដែរ ដែលរង្វាន់រួមមានដូចជា លុយសុទ្ធរាប់រយលានរៀល និងខ្សែកមាសជាច្រើនរង្វាន់ នៅក្នុងកម្មវិធីចាប់រង្វាន់ប្រចាំឆ្នាំ ដែលគ្រោងធ្វើឡើងនៅខែ កញ្ញា ឆ្នាំ 2022ខាងមុខ ។ ផលិតផលដែរអាចចូលរួមប្តូររង្វាន់និងផ្សងសំណាងបានគឺមានទឹកដោះគោខាប់ធីផតកំប៉ុង ទឹកដោះគោខាប់ធីផតកញ្ចប់២គីឡូ និងទឹកដោះគោខាប់ធីផតអ៊ិចស្រ្តា។ កម្មវិធីផ្សងសំណាងនេះធ្វើឡើងសម្រាប់អតិថិជន ធីផត នៅទូទាំងប្រទេសកម្ពុជា។

បញ្ជាក់: អតិថិជនធីផតអាចធ្វើការប្តូរសម្បកជាមួយអ្នកលក់ធីផត ឬ ទំនាក់ទំនងមកកាន់ 099 211311 ឬ Facebook page: F&N Cambodia រៀងរាល់ម៉ោងធ្វើការ ។ បុគ្គលិកធីផតនឹងធ្វើទាក់ទងនិងប្តូរសម្បកជូនអតិជនគ្រប់ៗគ្នា! ធីផត សូមលើកទឹកចិត្តដល់អ្នកប្រើប្រាស់ផលិតផលរបស់ធីផតដូចជាទឹកដោះគោខាប់កំប៉ុង កញ្ចប់២គីឡូ ឬទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា ចូលរួមសន្សំសម្បកកំប៉ុងដើម្បីទទួលបានទឹកដោះគោធីផតអ៊ិចស្រ្តាជាច្រើនកំប៉ុង និងមានឱកាសចូលរួមផ្សងសំណាងក្នុងកម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យ កុំអាក់ខានណា៎ ព្រោះចំណេញបានទាំងទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា និងឪកាសក្លាយជាម្ចាស់រង្វាន់។

ធីផត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ទូទាំងប្រទេសកម្ពុជាដែលតែងតែគាំទ្រនូវផលិតផលទាំងអស់កន្លងមក ។ សូមកុំភ្លេចបន្តតាមដានគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន F&N Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ និងកម្មវិធីប្រូម៉ូសិនពិសេសៗទាន់ពេលបន្តទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ 099 211 311 ឬ Facebook page: F&N Cambodia រៀងរាល់ម៉ោងធ្វើការ ៕

មតិយោបល់