• 2022-06-21 01:54:52
  • ព័ត៌មាន

តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក ចាប់​ពី​ស្អែកទៅ អ្នក​នៅ​ភ្នំពេញ​ត្រៀមខ្លួន​ឲ្យហើយ

  • 2022-06-21 01:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក និង​ឧត្តុនិយម​បាន​ជូន​ដំណឹង​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី ២២-២៨ មិថុនា​នេះ កម្ពុជា បាន​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូសបន្លាយ​នៅ​លើ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ជាមួយ​នឹង​ខ្យល់​មូសុង​និរតី​បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ។

ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ពិសេស​តំបន់ ទំនាប​កណ្ដាល តំបន់​ខ្ពស់រាប និង​តំបន់​មាត់​សមុទ្រ។ ពិសេស​នោះ តំបន់​ទំនាបកណ្ដាល សីតុណ្ហភាព​អប្បរមា​មាន​ពី ២៤-២៦អង្សារសេ និង​សីតុណ្ហភាព​អតិបរមា ៣៥-៣៧​អង្សារសេ។ ស្ថានភាព​នេះ​ក៏​អាច​នឹង​មាន​ភ្លៀង​ច្រើន​នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ត និង​រាជធានី​ផង​ដែរ។ សូម​អាន​លម្អិត៖

អត្ថបទ៖ ទារិកា

មតិយោបល់