• 2022-06-23 02:07:21
  • ព័ត៌មាន

រន្ធត់ណាស់! រញ្ជួយដីខ្លាំងក្លានិងអាក្រក់បំផុត សម្លាប់ពលរដ្ឋអាហ្វហ្កានីស្ថានជាង១ពាន់នាក់ (មានវីដេអូ)

  • 2022-06-23 02:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹងថាមកទល់ពេលនេះយ៉ាងហោចណាស់មានមនុស្សចំនួន១,០០០នាក់ បានស្លាប់បាត់បង់ជីវិត និង១,៥០០បានរងរបួស ដោយហេតុការណ៍ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិតធ្ងន់បំផុត ៦.១រ៉ិចទ័រ វាយប្រហារតំបន់ភាគខាងកើត នៃប្រទេសអាហ្វហ្កានីស្ថាន ។

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយប្រមាណជា ៤៤គីឡូម៉ែត្រពីទីក្រុងKhost នៅភាគខាងកើតអាហ្វហ្កានីស្ថាន ជិតព្រំប្រទល់ប៉ាគីស្ថាន នៅក្នុងជម្រៅរញ្ជួយរហូតទៅដល់៥១គីឡូម៉ែត្រឯណោះពីក្រោមផ្ទៃដី កំឡុងពេលរំលងអាធ្រាត្រ ម៉ោង១ និង៣០នាទី កាលថ្ងៃម្សិលមិញ។

សូមជម្រាបថា គ្រោះរញ្ជួយដីនេះត្រូវបានគេចាត់ទុកថា គឺជាគ្រោះរញ្ជួយដ៏ខ្លាំងក្លាបំផុត បំណាក់ដីក្រឡាប់ឡើងលើផ្ទះសំបែងប្រជាពលរដ្ឋអាហ្វហ្កានីស្ថានផ្ទះបែកបាក់ខ្ទេចខ្ទី ហើយអាធរក្នុងតំបន់ត្រូវកំពុងតែប្រឹងប្រែង ជួយសង្រ្គោះបន្តទៀត ព្រោះគេជឿថាមានមនុស្សស្លាប់និងរងរបួសជាច្រើនទៀតពុំទាន់រងឃើញ។ ហេតុការណ៍ដ៏អាក្រក់បានធ្វើឲ្យក្រុមតាលីបង់ បានកំពុងធ្វើការអំពាវ ជំនួយពីសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ឲ្យជួយពួកគេឆ្លើយតបទៅនឹងគ្រោះរញ្ជួយដ៏ខ្លាំងក្លាបំផុតមួយនេះ។

ប្រភព៖ BBC ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី