• 2022-06-23 03:46:01
  • ព័ត៌មាន

ប្លែកពេកហើយ! សត្វ១០ប្រភេទនេះ អាចរស់បានដោយអត់អាហារពី១ឆ្នាំដល់១០ឆ្នាំ យ៉ាងរំភើយ

  • 2022-06-23 03:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅយើងបានដឹងហើយថាអាហារគឺជាប្រភពថាមពលចម្បងដ៏សំខាន់សម្រាប់ទ្រទ្រង់សារពាង្គកាយរបស់មុនស្សយើងឲ្យរស់រានមានជីវិត មិនអាចខ្វះបាន លើសពីនោះទឹកក៏ជារឿងដែលសំខាន់ជាងអាហារទៅទៀត ប្រសិនបើហ៊ានអត់ទឹកតែ៣ថ្ងៃ មនុស្សនឹងអាចស្លាប់បាត់បង់ជិវិតបាន។

យ៉ាងមិញនៅក្នុងធម្មជាតិខណៈមនុស្សមិនអាចរស់នៅបានដោយគ្មានអាហារនិងទឹកបានយូរ នៅមានសត្វជាច្រើនទៀតដែលអាចរស់នៅដោយគ្មានទឹកនិងអាហាររហូតទៅដល់រាប់ឆ្នាំឯណោះ។

ថ្ងៃនេះSabay សូមលើកយកសត្វ១០ប្រភេទដែលអាចរស់នៅដូចគ្មានចំណីបាន ចាប់ពី១ឆ្នាំរហូតដល់ទៅ១០ឆ្នាំ៖

១.សត្វក្រពើ (Crocodile)

គ្រប់គ្នានឹងមានមានការភ្ញាក់ផ្អើលនៅពេលដែលដឹងថាក្រពើជាសត្វដែលរស់នៅលើភពផែនដីយើងនេះតាំងពីបុរាណកាល ហើយវាអាចរស់នៅបានដោយអត់ចំណីបានលើសពី ៣ឆ្នាំឯណោះ ដោយសត្វក្រពើរក្សាថាមពលតាមរយៈការធ្វើចលនាយឺតៗ ហើយពេលខ្លះមិនកម្រើកទាល់តែសោះ បន្ទាប់ពីវាស៊ីចំណីរួច។

២.ត្រីឆ្លាម (Shark)

ពពួកត្រីឆ្លាម វាអាចរស់នៅបានយ៉ាងងាយស្រួលដោយគ្មានអាហាររយៈពេល ពី៨ ទៅ១០សប្តាហ៍ឯណោះ។ ចំណុចគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ត្រីឆ្លាម រស់នៅដោយមិនមានចំណីកាន់តែយូរ ត្រីឆ្លាមកាន់តែពូកែប្រមាញ់ចំណីពេលក្រោយទៀត។

៣.ភេនគ្វីន (Penguin)

សត្វ Penguin ជាប្រភេទសត្វម្យ៉ាងដែលរស់នៅសមុទ្រទឹកកអង់តាកទិច ពួកវាអាចរស់នៅដោយគ្មានចំណីអាហាររយៈពេលចាប់ពី ២ទៅ៤ខែឯណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ នៅពេលភេនគ្វីនមានកូន(សម្បុក) ភេនគ្វីនញី ជាអ្នកទៅរកចំណី ចំណែកភេនគ្វីនឈ្មោលជាអ្នកនៅចាំសម្បុក។

៤.សត្វខ្លាឃ្មុំ (Bear)

សត្វខ្លាឃ្មុំដេកច្រើនណាស់ អំឡុងពេលរដូវរងារ កំឡុងពេលដេកធ្វើឲ្យវាអាចកាត់បន្ថយការរំលាយអាហារពាក់កណ្តាល ជាលទ្ធផលអាចធ្វើឲ្យវាអាចអត់ចំណីអាហារ និងទឹកបានលើសពី ១០០ថ្ងៃ។

៥.សត្វពីងពាង (Spider)

សត្វពីងពាង ត្រូវតែរង់ចាំចំណីរយពេលយ៉ាងយូរនៅលើសំបុករបស់វា ដោយគ្មានពេលកំណត់។ ប៉ុន្តែវាអត់ព្រួយនោះទេ ព្រោះថាសត្វប្រភេទនេះ អាចរស់នៅដោយគ្មានចំណីលើសពី ១ឆ្នាំបានឯណោះ ។

៦. សត្វអូដ្ឋ (Camel)

បូកលើខ្នងសត្វអូដ្ឋមិនអាចផ្ទុកទឹកបានទេតែ បូកគឺផ្ទុកទៅដោយសារធាតុខ្លាញ់ជាច្រើននៅក្នុងហ្នឹង ធ្វើឲ្យសត្វអូដ្ឋ អាចរស់នៅដោយមិនផឹកទឹករហូតទៅដល់ ៤០ថ្ងៃឯណោះ អំឡុងពេលវាធ្វើដំណើរឆ្លងកាត់វាលខ្សាច់។

៧.សត្វពស់ (Snake)

ចំណុចពិសេសបំផុតរបស់ សត្វពស់នោះ គឺការរំលាយអាហាររបស់វា ត្រូវបានកាត់បន្ថយ៧០% ក្នុងពេលដែលមានអាកាសធាតុត្រជាក់ ដូច្នេះហើយសត្វពស់ពួកវាអាចរស់នៅដោយគ្មានចំណីបានពេញមួយឆ្នាំឯណោះ។

៨.សត្វកង្កែប

សត្វកង្កែប ភាគច្រើនពួកគេចូលចិត្តរស់ នៅកន្លែងដែលមានសំណើម ពោលពួកគេអាចរស់នៅបាន ដោយយគ្មានអាហារចាប់ពី ១៦ខែឡើងទៅ ។

៩.សត្វអណ្តើកនៃកោះហ្កាឡាប៉ាហ្គោស (Galápagos Tortoise)

សត្វអណ្តើកនៃកោះហ្កាឡាប៉ាហ្គោស អាចរស់នៅដោយគ្មានចំណីអាហារនិងទឹកបាន១ឆ្នាំ។

១០.សត្វអូម (Olm)

សត្វអូមគឺជាប្រភេទសត្វដែលអាចរស់នៅដោយអត់ចំណីអាហារបានដល់ទៅ១០ឆ្នាំ ភាគច្រើនសត្វនេះមានតែនៅតំបន់អឺរ៉ុបភាគអាគ្នេយ៍ច្រើនជាងគេ សម្រាប់អាយុរបស់វា គឺអាចរស់នៅបានដល់៦៩ឆ្នាំឯណោះ។

ប្រភព៖ greatknowledge ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់