- 2022-06-30 02:45:29
- ព័ត៌មាន
អរជំនួសអ្នកអង្គរ អភិក្រម២សំខាន់ៗ រាជរដ្ឋាភិបាលដាក់ចេញអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប
- 2022-06-30 02:45:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អរជំនួសអ្នកអង្គរ អភិក្រម២សំខាន់ៗ រាជរដ្ឋាភិបាលដាក់ចេញអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប
ចន្លោះមិនឃើញ
ស្របតាមផែនការមេអភិវឌ្ឍន៍ខេតសៀមរាបឆ្នាំ ២០២១-២០៣៥ រាជរដ្ឋាភិបាលបានរើសយកខេត្តសៀមរាបធ្វើជាមេដែកសម្រាប់ស្រូបទាញភ្ញៀវទេសចររួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមអភិក្រមធំៗចំនួន២។
រាជរដ្ឋាភិបាលបានចាត់ទុកថា វិស័យទេសចរណ៍ គឺជាមាសបៃតង ក្នុងការចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារ បរិស្ថាន យ៉ាងមានប្រសិទ្ធភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបេជ្ញាចិត្តក្នុងការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញជា "គោលដៅទេសចរណ៍ប្រកបដោយគុណភាព" ដែលមានការគ្រប់គ្រងច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិបានជាអតិបរមា សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន។
តាមខ្លឹមសារដែលមានក្នុងផែនការមេអភិវឌ្ឍខេត្តសៀមរាប ២០២១-២០៣៥ នេះ បានបញ្ជាក់ថា ខេត្តសៀម បាន និងកំពុងក្លាយជាទីក្រុងបេតិកភណ្ឌទំនើប ជាមួយនឹងកំណើននៃមូលដ្ឋានអាជីវកម្មដែលបម្រើឲ្យវិស័យទេសចរណ៍ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាក់លក់ទំនិញ។ល។
ដូចគ្នាដែរតាមផែនការមេខាងលើនេះ រាជរដ្ឋាភិបាលមានផែនការពង្រីកបន្ថែមនូវសកម្មភាព និងព្រឹត្តិការណ៍កម្សាន្តនានា ដើម្បីបង្កើនភាពពេញចិត្ត ភាពទាក់ទាញភ្ញៀវទេសចរ ឈានទៅបង្កើនរយៈពេលស្នាក់នៅ ក៏ដូចជាបង្កើនការចំណាយរបស់ពួកគេលើដីកម្ពុជា និងចាប់យកតម្លៃបន្ថែមពីវិស័យទេសចរណ៍ខ្ពស់ជាងមុន ដើម្បីបានប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជា។ ផែនការមេនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើអភិក្រមគោលចំនួន ២។
ទី១.ការគ្រប់គ្រងប្រកបដោយនិរន្តភាពទៅលើសម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបី ប្រកបដោយគុណតម្លៃវិសេសវិសាល។
ទី២.ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន ដែលមានការគិតគូរដល់ប្រយោជន៍សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។
រាជរដ្ឋាភិបាលជឿជាក់ថា ការរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបនេះ នឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នក៏ដូចជាអនាគត ជាពិសេសសម្រេចឲ្យបាននូវបំណងប្រាថ្នារួមដូចខាងក្រោម៖
-បំណងប្រាថ្នាទី១ សៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឲ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់លក្ខណៈជាសកលលើការអភិវឌ្ឍន៍ និងកិច្ចគាំពារសម្បត្តិបេតកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្ដល់ជូននូវធនធានទេសចណ៍ និងភាពទាក់ទាញជាច្រើនទៀត។
-បំណងប្រាថ្នាទី២៖ ធានាឲ្យបានផលប្រយោជន៍សេដ្ឋកិច្ច សង្គម ជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្ត្រអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិភ្នំគូលេន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។
-បំណងប្រាថ្នាទី៣៖ ខេត្តសៀមរាបត្រូវតែជា គោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តម្ដងហើយម្ដងទៀត និងភ្ញៀវទេសចរកម្រិតខ្ពស់អាច បង្កើននូវចំណូលជូនប្រជាពលរដ្ឋ មូលដ្ឋាន និងកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
សរុបមកវិញចក្ខុវិស័យរបស់ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ គឺ "ការក្ដាប់យកមកវិញនូវមោទកភាពជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បងក្នុងតំបន់អាស៊ីអាគ្នេយ៍៕