• 2022-07-07 08:08:29
  • ព័ត៌មាន

រឿងដែលគ្រប់គ្នាញញើតបំផុត! នៅពីក្រោយភាពខ្លាំងក្លា ពូកែធ្វើសឹកសង្រ្គាម នៃកងទ័ពចក្រភពម៉ុងហ្គោល

  • 2022-07-07 08:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចក្រភពម៉ុងហ្គោលក្រោមការដឹកនាំរបស់អធិរាជ ជិនហ្គីស ខាន់បានធ្វើការពង្រីកទឹកដីលាតសន្ធឹងធំបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ រហូតដល់ជាង២០លានគីឡូម៉ែត្រក្រឡា និងបន្តហ៊ានវាយលុកលុយដល់អឺរ៉ុបកណ្តាលក្លាយចក្រភព១ដ៏រុងរឿងនិងខ្លាំងក្លាបំផុតនៅកំឡុងសតវត្សរ៍ទី១៣ ។

ចក្រភព ម៉ុងហ្គោលមេទ័ពមានការដឹកនាំយ៉ាងប៉ិនប្រសប់ ពិសេសកងទ័ពទាំងអស់មានមានភាពពូកែធ្វើសឹកសង្គ្រាមបំផុតនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាម ដែលធ្វើឲ្យសត្រូវមកពីគ្រប់ទិសទីមានភាពខ្លាចរអា។

នៅក្រោយពីក្រោយភាពខ្លាំងពូកែរបស់កងទ័ពម៉ុងហ្គោល កំឡុងចេញច្បាំងម្តងៗនោះគឺ ពេលធ្វើដំណើរដាច់ស្បៀង និងស្រេកឃ្លាន នោះគឺ បណ្តាកងទ័បទាំងអស់នឹងវេះសរសៃឈាមទាំងរស់នៅត្រង់ករបស់សត្វសេះ ហើយចាប់ផ្តើមបឺតជញ្ជក់ឈាមយ៉ាងគួរឲ្យញញើត រហូតដល់ពួកគេឆ្អែត ទើបគេដេរភ្ជាប់វិញ រួចបានបន្តដំណើរទៅមុខទៀត។

ដូចគ្នានេះដែរ នៅក្នុងកំឡុងពេលច្បាំងជាមួយសត្រូវកងទ័ពម៉ុងហ្គោល ជាកងទីពដែលបាញ់ធ្នូត្រង់បំផុត ក្នុងរយៈចម្ងាយ ពី២០០-៤០០ ម៉ែត្រ ចំគោលដៅរបស់សត្រូវពីលើខ្នងសេះដែលកំពុងជិះ។ ហើយពួកគេវិន័យនិងភាពអត់ធ្មត់ខ្ពស់បំផុត មិនងាយនឹងចុះចាញ់សត្រូវដោយងាយៗ ឡើយពោលគឺនឹងតស៊ូប្រយុទ្ធដល់ដង្ហើមចុងក្រោយ ។

ប្រភព៖ Wikipedia | History ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់