• 2022-07-13 07:33:27
  • ព័ត៌មាន

មកស្គាល់ប្រទេសទាំង៤៤! នៅលើពិភពលោក ដែលមិនជាប់សមុទ្រ សូម្បីតែមួយសង់ទីម៉ែត្រ

  • 2022-07-13 07:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើភពផែនដីយើងនេះ ពោរពេញទៅដោយផ្ទៃសមុទ្ររហូតដល់ទៅ៧០ភាគរយទៅហើយ ប៉ុន្តែបើទោះបីជាសម្បូរទៅដោយទឹកសមុទ្រក៏ពិតមែន នៅតែមានបណ្តាប្រទេសជាច្រើន មិនជាប់ឆ្នេរសមុទ្រសូម្បីតែមួយសង់ទីម៉ែត្រ ក្នុងនោះក៏មានប្រទេសក្បែរខាងកម្ពុជាយើងដែរ ។

ថ្ងៃនេះ Sabay សូមលើកយកប្រទេសទាំង៤៤ដែលមិនជាប់ឆ្នេរសមុទ្រ (Landlocked Counties) មកពីបណ្តាទ្វីបនានានៅលើពិភពលើ ឲ្យប្រិយមិត្តបានជ្រាប៖

១. ទ្វីបអាមេរិកខាងត្បូងមាន២ប្រទេស រួមមាន ប្រទេសបូលីវី និងប្រទេសប៉ារ៉ាហ្កាយ។

២. ទ្វីបអាហ្វ្រិកមានចំនួន១៦ប្រទេស រួមមាន ប្រទេសប៊ូរុនឌី (Burundi), អាហ្វ្រិកកណ្ដាល (Central African Republic) ស្វាស៉ីឡង់(Swaziland) ឆាត(Chad) អេត្យូពី (Ethiopia) ឡេសូថូ(Lesotho) ម៉ាឡាវី(Malawi) ម៉ាលី(Mali) ស៊ូដង់ខាងត្បូង(South Sudan) នីហ្សេ ( Niger) រ៉វ៉ាន់ដា(Rwanda) អ៊ូហ្កាន់ដា(Uganda) សំប៊ី(Zambia) ស៉ីមបាវ៉េ(Zimbabwe) បុតស្វាណា(Botswana) និងបួគីណាហ្វាសូ (Burkina Faso)។

៣. ទ្វីបអាស៉ីមាន១២ប្រទេស មានដូចជា ប្រទេសឡាវ នេប៉ាល់ ម៉ុងហ្គោលី អ៊ូសបេគីស្ថាន អាហ្វហ្កានីស្ថាន ប៊ូតាន សាធារណរដ្ឋអាស៊ែបៃហ្សង់ កៀហ្ស៉ីស៉ីស្ថាន តួកមេនីស្ថាន អាមេនី កាហ្សាក់ស្ថាន និងតាជីគីស្ថាន ។

៤. ទ្វីបអឺរ៉ុបមាន១៤ប្រទេស រួមមានដូចជា ប្រទេសអូទ្រីស សាធារណរដ្ឋឆែក បេឡារុស ម៉ាសេដ្វានខាងជើង ហុងគ្រី លិចតិនស្តាញ លុចសំបួរ វ៉ាទីកង់ ម៉ូលដូវ៉ា សាំងម៉ារ៉ាំង សែប៊ី ស្លូវ៉ាគី ស្វីស និង អង់ដូរ៉ា ។

ប្រភព៖ Wikipedia | Worldatlas ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់