• 2022-07-20 02:09:11
  • ព័ត៌មាន

ភ្នំអេវឺរ៉េសខ្ពស់ជាងគេលើលោក! ចុះនៅអាស៉ីអាគ្នេយ៍វិញភ្នំអ្វីខ្ពស់ជាងគេ ហើយនៅប្រទេសណាដែរ?

  • 2022-07-20 02:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ ប្រសិនបើយើងនិយាយពីភ្នំដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ថា ភ្នំអេវឺរ៉េស ដែលមានកម្ពស់រហូតដល់ទៅ៨,៨៤៨ ម៉ែត្រ ស្ថិតនៅព្រំប្រទល់ប្រទេសនេប៉ាល់ និងទីបេ ប្រទេសចិន។

ប៉ុន្តែប្រិយមិត្តមានដឹងទេ នៅខាងបែកអាស៊ីអាគ្នេយ៍យើងវិញ ភ្នំណាដែលមានកម្ពស់ខ្ពស់ជាងគេ ហើយ នៅប្រទេសណាដែរ?

ភ្នំ Hkakabo Razi គឺជាភ្នំដែលកម្ពស់ខ្ពស់ជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាំង១១ ប្រទេស វាមានកម្ពស់រហូតដល់ទៅ៥,៨៨១ ម៉ែត្រឯណោះ ស្ថិតនៅព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា និងទីបេ ប្រទេសចិន។

យ៉ាងណាមិញ យើងអាចនិយាយបានថា ភ្នំHkakabo Razi ជាជួរភ្នំរបស់ភ្នំអេវឺរ៉េសដូចគ្នា ពោលគឺវា នៅស្ថិតនៅក្នុងបន្ទាត់តែមួយ ដែលសម្បូរទៅដោយភ្នំខ្ពស់ៗបំផុតនៅលើភិភពលោក។

សូមជម្រាបថា Takashi Ozaki ជនជាតិជប៉ុន និងលោក Nyima Gyaltsen ជនជាតិមីយ៉ាន់ម៉ា គឺជាអ្នកដែលបានធ្វើដំណើរទៅលើកំពូលភ្នំ១នេះ ដំបូងគេបង្អស់នៅលើពិភពលោក នៅឆ្នាំ១៩៩៦ បើទោះបីជា ទាបជាងភ្នំអេវឺរ៉េសក៏ពិតមែន តែការធ្វើដំណើរឡើងភ្នំ Hkakabo Razi ពិបាកជាង ឡើងភ្នំអេវឺរ៉េសទ្វេរដង។

ប្រភព៖ Wikipedia | greatknowledge ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់