• 2022-07-21 07:23:21
  • ព័ត៌មាន

មិនធ្លាប់ដឹងសោះ! ភ្នំអេវឺរ៉េសរបស់នេប៉ាល់ ខ្ពស់ខ្លាំងរហូតអាចមើលឃើញពីខាងប្រទេសចិន

  • 2022-07-21 07:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ ប្រសិនបើយើងនិយាយពីភ្នំដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ថា ភ្នំអេវឺរ៉េស ដែលមានកម្ពស់រហូតដល់ទៅ៨,៨៤៨ ម៉ែត្រ ស្ថិតនៅព្រំប្រទល់ប្រទេសនេប៉ាល់ និងទីបេ ប្រទេសចិន។

ដោយសារតែនៅក្បែរព្រំដែនចិន ហើយណាមួយវាមានកម្ពស់ខ្ពស់ខ្លាំងធ្វើឲ្យភ្នំនេះអាចមើលឃើញពីទឹកដីចិនត្រង់ តំបន់ដីសើមនៅឃុំ Zhaxizong។ ឃុំ Zhaxizong ស្រុក Dingri ជាឃុំរដ្ឋបាលដែលមានចម្ងាយជិតភ្នំអាវើរេសជាងគេ ស្ថិតក្នុងតំបន់ការពារធម្មជាតិថ្នាក់ជាតិភ្នំអេវឺរ៉េស។ ការការពារបរិស្ថានកាន់តែខ្លាំង តំបន់ដីសើមនិងទន្លេដែលឆ្លងកាត់ឃុំ Zhaxizong ពោរពេញដោយភាពបៃតងរស់រវើក។

ភ្នំអេវឺរ៉េសត្រូវបានដាក់ឈ្មោះទៅតាមលោក Sir George Everest ដែលជាវិស្វករវែល មកពីចក្រភពអង់គ្លេស ដែលលោកធ្វើការនៅប្រទេសឥណ្ឌានៅពេលនោះ។ តាមពិតទៅលោកមិនចង់បានកិត្តិយសដោយការយកឈ្មោះទៅដាក់លើភ្នំនោះទេ ហើយបានជំទាស់គំនិតនេះដោយសារមូលហេតុជាច្រើន៕

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់