• 2022-07-22 10:05:22
  • ព័ត៌មាន

ប្រាសាទវត្តភូ គ្រាប់ពេជ្រវប្បធម៌ខ្មែរមួយគ្រាប់ដែលបានរបូតបាត់នាសម័យបុរាណ

  • 2022-07-22 10:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តភូ ជាប្រាសាទព្រាហ្មណ៍សាសនា ឧទ្ទិសដល់ព្រះសិវៈ ស្ថិតក្នុងរចនាបថចម្រុះគឺ រចនាបថបាពួន រចនាបទកោះកេរ្តិ៍ មានទីតាំងស្ថិតនៅតំបន់ប៉ាក់សេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដែលជាអតីតដែនដីខ្មែរសម័យបុរាណ។

ប្រាសាទវត្តភូ គ្រាប់ពេជ្រវប្បធម៌ខ្មែរមួយគ្រាប់ដែលបានរបូតបាត់នាសម័យក្រោយអង្គរ ត្រូវបានសាងសង់ក្នុងរាជ្យព្រះរាជាច្រើនអង្គ ដូចជាព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទភវវរ្ម័នទី១។ ពាក្យថា ភូ នៅក្នុងភាសាលាវមានន័យថាភ្នំ ដូចនេះ វត្តភូ គឺវត្តភ្នំ ​ ​ដោយសារតែសំណង់ប្រាសាទ​សាងសង់នៅលើចង្កេះភ្នំ​។ ប្រាសាទនេះមានរូបរាង ស្រដៀងគ្នាខ្លាំងទៅនឹងប្រាសាទព្រះវិហារ ដែលស្ថិតនៅលើភ្នំដងរែកខាងទឹកដីកម្ពុជា។

ប្រាសាទនេះមានចម្ងាយប្រមាណ ៦៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងចម្ងាយប្រមាណ ៥៥៥គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាប ដូច្នេះប្រជាជនខ្មែរគួរចំណាយពេលវេលាទៅទស្សនាស្នាដៃដូនតា ឲ្យបានយ៉ាងហោចណាស់ម្ដង ក្នុងមួយឆាកជីវិត៕

អត្ថបទ៖ សៀនហួរ

មតិយោបល់