• 2022-07-27 04:46:41
  • ព័ត៌មាន

ករណីវិជ្ជមានជំងឺអុតស្វា ស្របពេលការឆ្លងរាលដាលវីរ៉ុសកូវីដ-១៩បម្លែងថ្មីអូមីក្រុង BA.4 និង BA.5 ក្នុងសហគមន៍ តើគួរធ្វើ​ដូចម្តេចខ្លះ?

  • 2022-07-27 04:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីរសៀលថ្ងៃទី២៣ កក្កដា ២០២២ មានករណីបុរសជនជាតិនីហ្សេរីយ៉ា ដែលកំពុងវិជ្ជមានជំងឺអុតស្វា (Monkey Pox) រត់ភាសខ្លួនចូលមកប្រទេសកម្ពុជា ស្របពេលដែលកំពុងមានការឆ្លងរាលដាលវីរុសកូវីដ-១៩បម្លែងថ្មីអូមីក្រុង BA.4 និង BA.5ក្នុងសហគមន៍។ គួរបញ្ជាក់ផងដែរថា រោគសញ្ញារបស់វីរ៉ុសអុតស្វា រួមមាន ពងខ្ទុះ ឈឺសាច់ដុំ ក្តៅស្រៀវស្រាញ ហើមកូនកណ្តុរជាដើម។ វីរ៉ុសអុតស្វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះផ្ទាល់ទៅនឹងស្បែកដាច់រលាត់ និង ទឹកសំបោររបស់អ្នកជំងឺអុតស្វា ហើយអាចឆ្លងពីម្តាយទៅទារក តាមរយៈទងសុក ឫពេលសម្រាល។

ទោះបីមិនទាន់មានដំណោះស្រាយល្អទប់ទល់នឹង ជំងឺអុតស្វា ពិតមែន ប៉ុន្តែយើងអាចបង្ការការផ្ទុះរាលដាលជំងឺទាំងពីរនេះ ក្នុងពេលតែមួយ ដោយចូលរួមចំណែកទប់ស្កាត់កុំអោយមានការផ្ទុះរាលដាលជំងឺកូវីដ-១៩ទ្រង់ទ្រាយធំក្នុងសហគមន៍ម្តងទៀត។ អង្គការសុខភាពពិភពលោក WHO និង មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក US.CDC ណែនាំអោយមន្ទីរពេទ្យ និងគ្លីនិកឯកជនទាំងអស់ ធ្វើតេស្តរហ័សកូវីដ-១៩ ដល់គ្រប់អ្នកជំងឺ ដែលមានរោគសញ្ញាសង្ស័យដូចជាឈឺករ ហៀសំបោរ ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម អស់កម្លាំងល្ហិតល្ហៃ ឈឺសាច់ដុំ បាត់បង់រសជាតិឫក្លិន ដោយហេតុថាអ្នកដែលមានរោគសញ្ញាទាំងអស់នេះ អាចកំពុងតែឆ្លងវីរ៉ុសកូវី-១៩។

ការធ្វើតេស្តរហ័សកូវីដ-១៩ នៅគ្រប់មន្ទីរពេទ្យ ពិតជាសំខាន់ណាស់សម្រាប់ការកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩ ព្រោះប្រជាជន មួយភាគធំមិនសូវចាប់អារម្មណ៍នឹងការធ្វើតេស្តរហ័សកូវីដ-១៩ទេ បើទោះបីជាពួកគាត់មានរោគសញ្ញាខាងលើក៏ដោយ ពួកគាត់ច្រើនតែទៅរកសេវាព្យាបាលនៅឯមន្ទីរពេទ្យ។

ដើម្បីចូលរួមចំណែកលើកកម្ពស់ការធ្វើតេស្តរហ័សតាមបណ្តាមន្ទីរពេទ្យ អង្គការ HPA Cambodia និងចែកជូនឧបករណ៍តេស្តរហ័សកូវីដ១៩ ចំនួន ៣០ ០០០តេស្ត ដោយឥតគិតថ្លៃដល់បណ្តាកន្លែងផ្តល់សេវាសុខាភិបាលនានាដូចជា មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព គ្លីនិកឯកជន។ សូមក្រុមការងារតាមមន្ទីរពេទ្យនានា ទាក់ទងមកកាន់ក្រុមការងារ Foggy Vision Research តាមរយៈលេខទូរសព្ទ / telegram 095 33 92 97 ដើម្បីមកទទួលយកតេស្តរហ័សដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ។ សូមចូលមកកាន់តំណរភ្ជាប់នេះ ដើម្បីអានអត្ថបទបន្ថែមពីជំងឺអុតស្វា https://foggyvisionresearch.com/km/monkeypoxkh/

អង្គការសកម្មភាពដើម្បីសុខភាព និង​កាត់​បន្ថយ​ភាពក្រីក្រ​នៅកម្ពុជា អាសយដ្ឋាន៖ ផ្ទះលេខ ១៤០w ផ្លូវ​បុរីអង្គរ សង្កាត់​ច្រាំងចម្រះ ខណ្ឌឬស្សីកែវ ភ្នំពេញ។ វេបសាយ ៖ www.healthpovertyaction.org

រៀបរាងដោយក្រុមការងារ Foggy Vision Research

អត្ថបទ៖ ទារិកា

មតិយោបល់