
- 2022-07-28 04:30:08
- ព័ត៌មាន
ស្ពានប្រាប់ទិស! ស្ពានបុរាណខ្មែរនៅសម័យអង្គរ អាយុកាលជិត១០០០ឆ្នាំ នៅតែរឹងមាំ
- 2022-07-28 04:30:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានប្រាប់ទិស! ស្ពានបុរាណខ្មែរនៅសម័យអង្គរ អាយុកាលជិត១០០០ឆ្នាំ នៅតែរឹងមាំ
ចន្លោះមិនឃើញ
ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្តី ជាស្ពានបុរាណដែលវែងជាងគេនៅប្រទេសកម្ពុជាក្នុងសម័យអង្គរ។ ស្ពាននេះបានកសាងឡើងក្នុងសតវត្សរ៍ទី១២នៃគ្រិស្តសករាជ(ចម្លាក់នាគ និងថ្មគោលវាជាសិល្បៈសម័យបាយ័ន១១៨១-១២២០) ដោយមានប្រវែង៧៥ម៉ែត្រ និងមានកំពស់ ១៤ម៉ែត្រ ។
ស្ពានប្រាប់ទិស មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ ៦០គ.ម ពីក្រុងសៀមរាប នៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តីប្រមាណជា៥០ម៉ែត្រស្ថិត ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប សាងសង់កាត់ស្ទឹងជីក្រែង មានរាងដូចជានាគរាជកំពុងលូនក្រាបដើម្បីឲ្យអ្នកដំណើរឆ្លងកាត់ពីលើ។
លើសពីនេះ ស្ពានប្រាប់ទិស ជាស្ពានបុរាណដែលបានសាង សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ម៉ែត្រ មានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១ និង សសរចំនួន២០។
សូមជម្រាបថា ស្ពានប្រាប់ទិស ត្រូវបានជួសជុលពីរដងរូចមកហើយលើកទី១នៅឆ្នាំ ១៩២៥ ដោយសាលាបារាំងចុងបូព៌ា លើកទី២ នៅឆ្នាំ ១៩៦៥ ដោយក្រសួងសាធារណៈការ ក្រោមជំនួយបច្ចេកទេសពីសាលាបារាំងចុងបូព៌ា។
នៅក្នុងពេលបច្ចុប្បន្ននេះស្ពានប្រាប់ទិស ពុំសូវមានទេសចរទៅទស្សនាស្ពាននេះដោយសារតែវាមានទីតាំងឆ្ងាយពីទីរួមខេត្តដែលនំាឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់ភ្ញៀវទេចរ ជាពិសេសភ្ញៀវអន្តរជាតិ។ រូបភាពនៃស្ពាននេះ ក៏ត្រូវបានប្រើប្រាស់នៅក្រដាសប្រាក់ ៥,០០០ រៀលខ្មែរយើងផងដែរនៅពេលបច្ចុប្បន្ន។