• 2022-07-29 02:57:39
  • ព័ត៌មាន

បូរ៉ូប៊ូឌ័រ ជាប្រាសាទដែលឧទ្ទិសឲ្យព្រះពុទ្ធសាសនាធំជាងគេនៅលើលោករបស់ឥណ្ឌូណេស៊ី

  • 2022-07-29 02:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌូនេស៊ី ជាប្រទេសមួយដែលមានប្រជាជនច្រើនជាប់ចំណាត់ថ្នាក់​លេខ​ប្រាំ​លើ​ពីភព​លោក​​ ដែល​ប្រ​ជា​ជន​បច្ចុបន្ន​ជាង​ ២៥០​លាន​នាក់​ ហើយ មានពលរដ្ឋនារីច្រើនជាងបុរស។

បើនិយាយពីផ្ទៃដី ក៏ធំណាស់ដែរ បើធៀប​នៅ​អាស៊ី​អា​គ្នេយ៍ ឥណ្ឌូនេស៊ី ចង់​​មួយ​​ចំហៀង​ទ្វីបតែ​ឯង​​។ ​ប៉ុន្តែ អ្វីដែល​គួរឲ្យ​អាណិត​ដល់​ឥណ្ឌូនេស៊ី គឺថាប្រទេសនេះសំបូរ​ដោយ​​គ្រោះធម្មជាតិ​ ដូចជា ខ្យល់ព្យុះ​ ទឹកជំនន់ រលក​យក្យ​ស្យួណាមី​ ផ្ទុះភ្នំភ្លើង ។ល។

ប្រទេសឥណ្ឌូនេស៊ី ចាត់ទុកជាប្រទេសមួយដែល​មាន​ទេស​ភាព​សំបូរ​បែប​ មានទាំងរមណីយដ្ឋានធម្មជាតិ ក៏ដូចជាប្រាង្គប្រាសាទមួយចំនួន​។ ​ឥណ្ឌូនេស៊ីមានប្រាសាទមួយដែលល្បីល្បាញប្រ​ហែល​នឹង​អង្គរវត្ត​យើង​​ ឈ្មោះថា បូរ៉ូប៊ូឌ័រ (Borobudur) ​មាន​ទីតាំង​នៅ​លើកោះ​​ Java ក្នុងទីក្រុង យ៉ុកយ៉ាកាតា (Yogyakarta) ហើយទីក្រុងនេះ មានភ្នំភ្លើងរស់ នៅផ្ទុះនៅឡើយតែស្ថិតនៅឆ្ងាយពីប្រាសាទបូរ៉ូប៊ូឌ័រ។

បូរ៉ូប៊ូឌ័រ​ គឺជាប្រាសាទដែលស្ថិតនៅ​កណ្តាលប្រទេសឥណ្ឌូនេស៊ី តាំងពីសតវត្សរ៍ទី៨ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានចុះក្នុងបញ្ជីដេាយអង្គការយូណេស្កូ។ ទីនោះគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទបុរាណដ៏អស្ចារ្យបំផុតក្នុងពិភពលោក ដែលមានរចនាបថបែបពុទ្ធសាសនា ធំជាងនៅលើផែនដី។

ជញ្ជាំងថ្មរបស់ប្រាសាទបូរ៉ូប៊ូឌ័រ ត្រូវបានតុបតែងជាមួយនឹងចម្លាក់ដ៏ប្រណិត ​មានទំហំសរុបគ្របដណ្តប់រហូតដល់២,៥២០ម៉ែត្រការ៉េ​​ ហេីយមានរូបចម្លាក់ព្រះពុទ្ធ៧២អង្គ​។ ក្រៅពីប្រាសាទអង្គរវត្តនៅក្នុងប្រទេសកម្ពុជា និងទីក្រុងបុរាណបាកាន (Bagan០ នៅមីយ៉ាន់ម៉ា ប្រាសាទបូរ៉ូប៊ូឌ័ររបស់ឥណ្ឌូនេស៊ីក៏ទាក់ទាញភ្ញៀវទេសចរលេីលេាកជាច្រេីនមកទស្សនាកម្សាន្តរាល់ឆ្នាំដែរ។​

ប្រាសាទបូរ៉ូប៊ូឌ័រស្ថិននៅក្នុងទីក្រុង Yogyakarta ដែលមានព្រលានយន្តហេាះ Adisucipto International Airport ជិតជាងគេ។ សម្រាប់ជនបរទេស គឺត្រូវការបង់ប្រាក់ប្រមាណ២២ដុល្លារសម្រាប់ចូលមេីល ហេីយចំពេាះសិស្សជនបរទេសវិញ គឺត្រឹមតែ១០ដុល្លារតែប៉ុណ្ណោះ៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់