• 2022-08-15 07:33:26
  • សេដ្ឋកិច្ច

ឥឡូវ​មាន​ជ្រូក​មួយ​ប្រភេទ​ឈ្មោះ "ជ្រូក​គូលេន" អាំង​ឆ្ងាញ់ កំពុងល្បី​នៅ​សៀមរាប

  • 2022-08-15 07:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជ្រូក​កណ្ដុរ​ដែល​ល្បី​ល្បាញ​ក្នុង​ចង្កោម​អ្នក​និយម​ហូប​សាច់​ជ្រូក​អាំង ឥឡូវ​នេះ​មាន​ចេញ​ប្រភេទ​ជ្រូក​មួយ​ទៀត ហៅ​ថា "ជ្រូក​គូលែន" បង្កាត់​ពូជ​ដោយ​សហគមន៍​ក្នុង​តំបន់ កំពុង​ល្បី​ថា​ឆ្ងាញ់​នៅ​ខេត្ត​សៀមរាប។

នេះ​ផលិតផល​ថ្មី​មួយ របស់​សហគមន៍​ព្រៃ​អន្លូង​ធំ នៃ​ស្រុកស្វាយ​លើ ស្រប​តាម​គម្រោង​ភូមិ​មួយ​ផលិតផល​មួយ។ តាម​វីដេអូ​ផលិតដោយ ក្រសួង​បរិស្ថាន បាន​ឲ្យដឹង​ថា ជ្រូក​ប្រភេទ​ថ្មី​នេះ សហគមន៍​ចិញ្ចឹម​តាម​បែប​ធម្មជាតិ ដោយ​ព្រលែង។ ស្ថានភាព​នេះ នាំ​ឲ្យ​បាន​ទៅ​ជួប​ជាមួយ​ជ្រូកបារ ឬ​ជ្រូក​ព្រៃ ហើយ​បង្កាត់​ពូជ​បាន​ពូជ​ជ្រូក​ថ្មី ដោយ​មិន​មែន​ជា​ជ្រូក​ព្រៃ ឬ​ជ្រូក​ស្រុក តែ​ជា​ពូជថ្មី​ហៅ​ថា "ជូ្រកគូលែន"។

ជ្រូក​ពូជ​ថ្មី​នេះ មាន​សម្បុរ​ឆ្នូត​ៗ ក្រហម ខ្មៅ លាយ​លឿង។ ផលប្រយោជន៍​សាច់​នៃ​ជ្រូក​ពូជ​ថ្មី​នេះ គឺ​កំពុង​ពេញ​និយម​សម្រាប់​ការ​អាំង​លក់​ក្នុង​សហគមន៍។ តាម​លោក នច នៀវ ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បាន​ឲ្យ​ដឹង​ថា បច្ចុប្បច្ន ជ្រូក​អាំង ច្នៃ​ចេញ​ពី​ជ្រូក​គូលែន​នេះ បាន និង​កំពុង​ទទួល​បាន​ការ​សរសើរ​ពី​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ។

ជ្រូក​គូលែន ត្រូវ​បាន​អាំង​ដោយ​លាយ​ជាមួយ​គ្រឿង​ទេស​មាន​ដូច​ជា ទឹក​ឃ្មុំ អំបិលម្ទេស និង​គ្រឿង​ផ្សំ​មួយ​ចំនួន​ទៀត។ ជ្រូក​មួយ ត្រូវ​ចំណាយ​ពេល​ចម្អិន ប្រមាណ ២-៣ម៉ោង។ តម្លៃ​នៃ​ជ្រូក​គូលែន​អាំង​១ក្បាល មាន​តម្លៃ​ចាប់​ពី ៦០ម៉ឺន​រៀល​ឡើង​ទៅ។ លោក នច នៀវ បញ្ជាក់​ថា តម្លៃ​នេះ គឺ​ជា​តម្លៃ​ថេរ កំណត់​ដោយ​សហគមន៍ ដោយ​មិន​មាន​ឡើង​ចុះ​នោះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់