/June_16/6316058370ac9_1662387540_medium.jpg)
- 2022-09-06 01:15:00
- ព័ត៌មាន
កោះស៊ូម៉ាត្រាដែលមានក្នុងបទចម្រៀងលោក ស៊ីន ស៊ីសាមុត ជាកោះធំបំផុតទីប៉ុន្មានក្នុងពិភពលោក
- 2022-09-06 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះស៊ូម៉ាត្រាដែលមានក្នុងបទចម្រៀងលោក ស៊ីន ស៊ីសាមុត ជាកោះធំបំផុតទីប៉ុន្មានក្នុងពិភពលោក
ចន្លោះមិនឃើញ
កោះសូម៉ាត្រា ជាកោះធំបំផុតទី៣របស់ឥណ្ឌូណេស៊ី និងធំបំផុតទី៦ ក្នុងពិភពលោក ដែលមានផ្ទៃដីសរុប ៤៧៣ ៤៨១គីឡូម៉ែត្រការ៉េ។ កោះនេះមានភាពល្បីល្បាញខ្លាំងនៅក្រោយពេលទទួលរងគ្រោះដោយរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០០៤។
សម្រាប់ប្រជាជនខ្មែរភាគច្រើន ក៏បានស្គាល់កោះនេះផងដែរ តាមរយៈបទចម្រៀង «លាហើយសូម៉ាត្រា» ច្រៀងដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា និពន្ធដោយលោក គង្គ ប៊ុនឈឿន ដោយបទចម្រៀងនេះ ត្រូវនិពន្ធឡើងសម្រាប់បញ្ចូលក្នុងខ្សែភាពយន្តមួយ។
ខាងក្រោមនេះ ជាប្រវត្តិត្រួសៗអំពីកោះស៊ូម៉ាត្រា៖
Kantoli ជាអាណាចក្រដំបូងដែលបង្កើតឡើងនៅភាគខាងត្បូងកោះនេះ នៅប្រហែលឆ្នាំ ៥០០នៃគ.ស។ នៅស.វទី៧ កោះនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់អាណាចក្រ Srivijaya។
អាណាចក្រ Samudra Pasai បានគ្រប់គ្រងកោះនេះ នៅស.វទី១៣ បន្ទាប់ពីអាណាចក្រ Srivijaya ដួលរលំទាំងស្រុង។ Marco Polo គឺជាជនជាតិអឺរ៉ុបទី១ (អ៊ីតាលី) ដែលបានទៅដល់កោះស៊ូម៉ាត្រានៅក្នុងឆ្នាំ១២៩២។ លោកក៏ជាអ្នកបម្រើការជាបេសកជនការទូត ឱ្យអធិរាជម៉ុងហ្គោល គូប៊ីឡៃខាន់ផងដែរ។
អាណាចក្រ Aceh Darussalam បានវាយដណ្តើមកោះនេះបាននៅឆ្នាំ១៤៩៦ ពីអាណាចក្រ Samudra Pasai និងគ្រប់គ្រងកោះនេះបានរហូតដល់ឆ្នាំ ១៩០៣។ តែយ៉ាងណាក្នុងចន្លោះឆ្នាំនេះ អង់គ្លេស បានគ្រប់គ្រងផ្នែកខ្លះនៃកោះនេះ ក្នុងអំឡុងចុងស.វទី១៨ និងដើមស.វទី១៩។
ចាប់ពីឆ្នាំ១៩០៤ កោះស៊ូម៉ាត្រា បានស្ថិតក្រោមអាណានិគមហូឡង់ ដោយកោះនេះត្រូវបានយកធ្វើជាកន្លែងផលិតប្រេង ដាំកៅស៊ូ និងម្រេច យ៉ាងសំខាន់។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ជប៉ុនបានចូលឈ្លានពានកោះនេះ នៅខែកុម្ភៈ ឆ្នាំ១៩៤២ រហូតដល់បញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៤៥។
-កោះស៊ូម៉ាត្រា បានក្លាយជាផ្នែកមួយរបស់សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៥០។ បច្ចុប្បន្នកោះនេះ មានប្រជាជនរស់នៅប្រហែលជាង ៥៨លាននាក់៕