• 2022-09-12 10:36:52
  • ព័ត៌មាន

ក្រសួង ប្រកាស​បិទ​សាលា​រៀន​រដ្ឋ និង​ឯកជនគ្រប់​កម្រិត​នៅ​ភ្នំពេញ ៣ថ្ងៃ!

  • 2022-09-12 10:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ស្ដី​ពី​ផែន​ការ​បិទ​គ្រឹះស្ថាន​អប់រំ​ទាំង​រដ្ឋ និង​ឯកជន​គ្រប់​កំរិត​ទាំង​អស់​នៅ​រាជធានីភ្នំពេញ​ចំនួន ៣ថ្ងៃ។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ ចុះ​លេខ ៥៣ សជណ ធ្វើ​បែប​នេះ ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍​ និង​កាត់​បន្ថយ​ការ​រំខាន​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានីភ្នំពេញ អំឡុង​ពេល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។ ម្យ៉ាង​ក៏​ដើម្បី​សម្រួល​ដល់​ក្បួន​រថយន្ត​របស់​គណៈប្រតិភូ​ដែល​នឹង​ត្រូវ​ចូល​រួម​ប្រជុំ​ផង។

តាម​ការ​​ជូន​ដំណឹង​ដដែល គ្រឹះស្ថាន​អប់រំ​គ្រប់​កំរិត​ទាំង​រដ្ឋ និង​ឯកជន នឹង​ត្រូវ​ផ្អាក​ដំណើរ​ចំនួន ៣ថ្ងៃ ចាប់​ពី​ថ្ងៃ ១០ ដល់ ១២ ខែ​វិច្ឆិកា ខណៈ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ និង ៤១ រួម​ជាមួយ​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ វិច្ឆិកា ដល់​ថ្ងៃ​អាទិត្យ​ទី ១៣ វិច្ឆិកា ២០២២៕

អត្ថបទ៖ ទារិកា

មតិយោបល់