• 2022-09-21 02:47:31
  • ព័ត៌មាន

សញ្ញាណ​ល្អ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ដើរ​កម្សាន្ត​កើន​ឡើង​ប្រមាណ៤៧.៣% នៅ​ចុង​សប្ដាហ៍​មុន

  • 2022-09-21 02:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍ នៅ​សប្ដាហ៍​មុន កម្ពុជា​ទទួល​បាន​កំណើន​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​ក្នុង​ស្រុក​នា​ចុង​សប្ដាហ៍​កើន​ប្រមាណ​ជាង ៤៧% ធៀប​នឹង​សប្ដាហ៍​មុន។

តួលេខ​របស់​ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃ​ចុងសប្តាហ៍​មុន ត្រូវ​នឹង​ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ បាន​ឲ្យដឹង​ថា តួលេខ​នៅទូទាំងប្រទេស កម្ពុជា​ទទួលបានភ្ញៀវសរុប ៣០០,៣៨៥នាក់ ក្នុងនោះភ្ញៀវជាតិ២៤៦,៩៦០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៣,៤២៥នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ ៦៩,៤០៤នាក់

  • ខេត្តព្រះសីហនុ ២៩,៤២២នាក់

  • ខេត្តកណ្តាល ២៥,០៩៣នាក់

  • ខេត្តសៀមរាប ២៤,៥៧៧នាក់

  • ខេត្តកំពត ២២,៥៥៥នាក់

  • ខេត្តបាត់ដំបង ២០,១៩០នាក់

  • ខេត្តកំពង់ចាម ១៩,៩៤៩នាក់

  • ខេត្តកំពង់ស្ពឺ ១៣,២៩៨នាក់

  • ខេត្តកែប ១២,៥១៩នាក់

  • ខេត្តពោធិ៍សាត់ ១២,០៣៧នាក់។

នាចុងសប្តាហ៍កន្លងមក មានប្រជាពលរដ្ឋជាច្រើនបានចេញទៅដាក់បិណ្ឌនៅតាមវត្តអារាមនានា និងបន្តចេញទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ហើយស្ថានភាពចរាចរណ៍នៅតាមដងផ្លូវជាតិមួយចំនួនក៏មានសភាពកកកុញផងដែរ។

ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំមួយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ទៅដល់មន្ទីរទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ រក្សាតម្លៃសមរម្យ បរិស្ថានអនាម័យ និងបញ្ជៀសការជួបជុំកកកុញខ្លាំងនៅតាមគោលដៅទេសចរណ៍នានាដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក៕

អត្ថបទ៖ ទារិកា

មតិយោបល់