• 2022-09-21 13:55:25
  • ព័ត៌មាន

ត្រៀម​ទាំង​អស់​គ្នា​! ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះ​សីហនុ​ បើក​ប្រើ​ប្រាស់​សាក​ល្បង​ឥត​គិត​ថ្លៃ​ ពេញ​មួយ​ខែ​តុលា​ ឆ្នាំ​២០២២

  • 2022-09-21 13:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ធ្វើ​ការ​ប្រកាស​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង ​ផ្លូវល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​​ដោយ​ឥតគិត​ថ្លៃ​ពេញ​មួយ​ខែ​តុលា​ ឆ្នាំ​២០២២​ខាង​មុខ​នេះ​តែ​ម្ដង​។

គម្រោង​ផ្លូវល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​នេះ​ មាន​ប្រវែង​សរុប​ ១៨៧.០៥គីឡូ​ម៉ែត្រ​ ដែល​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា​ ឆ្នាំ២០១៩ ដោយ​រហូត​នឹង​ពេល​នេះ​គឺ​សាង​សង់​រួច​រាល់​ស្ទើ​តែ​១០០% ហើយ​​។

​ក្រោយ​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​ដោយ​ឥតគិត​ថ្លៃ​ពេញ​មួយ​ខែ​តុលា​ ឆ្នាំ​២០២២​ខាង​មុខ​នេះ​ ​ផ្លូវល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​ នឹង​ចាប់​ផ្ដើម​គិត​ថ្លៃ​ ទៅ​តាម​ប្រភេទ​យាន​ជំនិះ​នីមួយៗ​៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT ទូរទស្សន៍ជាតិ ខេត្តព្រះសីហនុ និង​ Fresh News

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់