• 2022-09-29 03:54:28
  • ព័ត៌មាន

លោក Xi កាន់​តែ​ឈឺក្បាល! ផ្ទុះការតវ៉ាដ៏ធំមួយ​នៅក្នុងប្រទេសចិន ប្រឆាំង​ការបិទ Covid ថ្មី!

  • 2022-09-29 03:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីចិនលោក Xi Jinping កំពុងបន្តជាមួយនឹងគោលនយោបាយសូន្យ Covid ដ៏ខ្លាំងក្លារបស់ទីក្រុងប៉េកាំង ដែលព្យាយាមតាមដានរាល់ករណីនៃមេរោគនេះ មុនពេលសមាជបក្សកុម្មុយនិស្តនៅខែក្រោយ ដែលលោក​សង្ឃឹមថា នឹងត្រូវបានតែងតាំងសម្រាប់អាណត្តិទីបីទៀត ដែលជាករណី​មិនធ្លាប់មានពីមុនមក។

ពលរដ្ឋចិនរាប់រយនាក់នៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងបានតវ៉ាប្រឆាំងនឹងការបិទ​ខ្ទប់ដែលដាក់ដោយអាជ្ញាធរ។ វីដេអូមួយពីទីក្រុងក្នុងខេត្ត Guangdong ភាគខាងត្បូង បានបង្ហាញពីអ្នកស្រុកដែលមានកំហឹងប្រឈមមុខនឹងមន្ត្រីប៉ូលីសដែលពាក់ឧបករណ៍ការពារវេជ្ជសាស្ត្រពណ៌ខៀវ រួមទាំងសម្លៀកបំពាក់ របាំងមុខ និងវ៉ែនតាប្លាស្ទិក។

បាតុករនៅក្នុងហ្វូងមនុស្សបានស្រែកថា "ដកការបិទខ្ទប់ចេញទៅ!" ខណៈពេលដែលប៉ះទង្គិចពាក្យសំដី និងរាងកាយជាមួយប៉ូលីសដែលព្យាយាមរារាំង​ពួកគេដោយខែលដែកការពារ។ មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ហ្វូង​មនុស្ស​ត្រូវ​បាន​គេ​ឃើញ​គប់​ដប​ទឹក​ដាក់​សមត្ថកិច្ច​ដែល​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មួយ​ចំនួន។

នៅក្នុងឃ្លីបមួយ គេអាចលឺស្ត្រីម្នាក់ស្រែកថា "ប៉ូលីសកំពុងវាយមនុស្ស" ។ ដោយ​ឡែក​មន្ត្រី ​ក៏​បាន​លើក​បដា​សរសេរ​ដែរថា "​សូម​ចូលរួម​សហការ​ផង ព្រោះ​ប៉ូលិស​កំពុង​អនុវត្ត​ច្បាប់​"៕

ប្រភព៖ Express ប្រែ​សម្រួល៖ ទារិកា

មតិយោបល់