/June_19/633e8e5a5ca5f_1665044040_medium.jpg)
- 2022-10-06 08:15:36
- ព័ត៌មាន
ដឹងអត់ ថាតើសម័យមុនមានមនុស្សប៉ុន្មាននាក់រស់នៅក្នុងបរិវេណអង្គរវត្ត
- 2022-10-06 08:15:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ ថាតើសម័យមុនមានមនុស្សប៉ុន្មាននាក់រស់នៅក្នុងបរិវេណអង្គរវត្ត
ចន្លោះមិនឃើញ
ស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា ប្រាសាទអង្គរវត្តត្រូវគេចាត់ទុកជាសំណង់ប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ដោយផ្អែកលើការសិក្សារបស់បុរាណវិទូនាពេលកន្លងទៅ បានឲ្យដឹងថា ចាប់ពីប្រាសាទអង្គរវត្តត្រូវបានសាងសង់ គេសង្កេតឃើញមានដីទួលជាច្រើននៅព័ទ្ធជុំវិញ ដែលនេះទំនងជាកន្លែងដែលមនុស្សធ្លាប់រស់នៅ។
យោងតាមការចុះផ្សាយអត្ថបទសារព័ត៌មានមួយរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ហាញថា នៅក្នុងបរិវេណផ្ទៃដី១០០០គីឡូម៉ែត្រការ៉េនៃប្រាសាទអង្គរវត្តប្រហែលជាមានប្រជាពលរដ្ឋរហូតដល់ ៧៥ម៉ឺននាក់ឯណោះ។ ការលើកឡើងនេះធ្វើឡើងដោយពឹងផ្អែកទៅលើការស្រាវជ្រាវក្នុងគម្រោងមហាអង្គរ GAP (Great Angkor Project) របស់សាកលវិទ្យាល័យស៊ីដនី ដឹកនាំដោយបណ្ឌិត Roland Fletcher និងអាជ្ញាធរជាតិអប្សរា។
គម្រោងមហាអង្គរ GAP ដែលបង្ហាញក្នុងអត្ថបទសារព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានរៀបរាប់បង្ហាញដូចខាងក្រោម៖
ដើម្បីចាប់ផ្តើមយល់ដឹងពីជីវិតរបស់មនុស្សសាមញ្ញនៅសម័យអង្គរ បុរាណវិទូបានជីកដីរកសម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ប្រជាជនជំនាន់នោះ។ តាមរយៈកំណាយនៃកន្លែងរស់នៅរបស់គេ យើងអាចយល់ដឹងពីទម្លាប់ក្នុងការរស់នៅរបស់គេក្នុងអតីតកាល។
ការងារនេះអាចផ្តល់ព័ត៌មានបន្ថែម ស្តីពីភាពខុសគ្នារវាងគ្រួសារ សហគមន៍ និងកន្លែងរស់នៅផ្សេងៗ ព្រមទាំងរវាងអ្នកមានវណ្ណៈខ្ពស់ និងមនុស្សសាមញ្ញ ដូច្នេះយើងអាចចាប់ផ្តើមយល់ដឹងពីសង្គមនៅសម័យអង្គរពីថ្នាក់ក្រោមដល់ថ្នាក់លើ។
ការសិក្សាបុរាណវិទ្យានៅសម័យអង្គរបានផ្តោតដំបូងទៅលើប្រាសាទដ៏ស្កឹមស្កៃដែលមានសិលាចារឹកប្រាប់យើងអំពីអាទិទេព ស្តេច និងវីរជន។ យើងមានព័ត៌មានតិចតួចពីជីវិតរស់នៅប្រចាំថ្ងៃរបស់ មនុស្សសាមញ្ញនៅសម័យអង្គរ។ នៅក្នុងឆ្នាំ១២៩៦ បេសកជនចិនម្នាក់ឈ្មោះ ជីវ តាក្វាន់ បានមកទស្សនាក្រុងអង្គរ ហើយបានរៀបរាប់អំពីអ្វីដែលលោកបានឃើញ។ លោកបានសរសេរថា មនុស្សក្នុង វណ្ណៈខ្ពស់រស់នៅក្នុងផ្ទះធំដែលមានដំបូលប្រក់ក្បឿង ហើយមនុស្សសាមញ្ញរស់នៅក្នុងផ្ទះតូច ដំបូលប្រក់ស្បូវ។ នេះគឺជាភស្តុតាងជាក់ស្តែងតែមួយគត់ស្តីពីគេហដ្ឋានសម័យអង្គរ។
តែយើងក៏បានដឹងពីការ រស់នៅជំនាន់អង្គរតាមរយៈរូបចម្លាក់នៅប្រាសាទបាយ័នដែលបានបង្ហាញពីគេហដ្ឋាន និងជីវិតរស់នៅ ប្រចាំថ្ងៃជំនាន់នោះ។ ក្រៅពីនេះ មានបុរាណវិទូបារាំង និងខ្មែរមួយក្រុមបានធ្វើកំណាយស្រាវជ្រាវអំពី ផ្ទះសម្បែងនៅតំបន់ក្រៅបរិវេណអង្គរ ឯចំណែកការសិក្សាពីកន្លែងរស់នៅនៅតំបន់កណ្តាលអង្គរ ដែលជាទីប្រមូលផ្តុំនៃប្រាសាទ ហើយមានមនុស្សរស់នៅច្រើន យើងមានព័ត៌មានតិចតួចណាស់៕