• 2022-10-06 10:40:00
  • ព័ត៌មាន

បាត់ដំបងយើងនឹង!! ទាក់ទាញខ្លាំងណាស់ កន្លែងទេសចរណ៍ក៏ស្អាត កន្លែងញ៉ាំក៏ច្រើន

  • 2022-10-06 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះ ឈប់សម្រាកអុំទូក ឆ្នាំនេះ ទៅលេងខេត្តបាត់ដំបងម្ដងហី?

កាន់តែស្អាត និងអភិវឌ្ឍន៍ខ្លាំងជាងមុន ក្រុងបាត់ដំបង ជាតំបន់ទេសចរណ៍ដែលផ្ដល់ជូន នូវអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងសម្រស់ធម្មជាតិ ដល់ភ្ញៀវទេសចរ។

ឆ្លៀតក្នុងឱកាសឈប់សម្រាក ក្នុងពិធីបុណ្យអុំទូកខាងមុខនេះ ដាក់មួយទ្រីបទៅលេងខេត្តបាត់ដំបង ម្ដងមើល។ មិនបាច់បារម្ភរឿងកន្លែងស្នាក់នៅ និងកន្លែងហូបចុក ព្រោះថា ក្រុងបាត់ដំបង មានសណ្ឋាគារស្អាតៗ ជាពិសេសអាហារដ្ឋាន និងភោជនីយដ្ឋាន ល្បីៗជាច្រើន។ ជាពិសេសនោះ មិនមែនមានតែនៅក្នុងទីក្រុងភ្នំពេញនោះទេ ឥឡូវនេះ ក្រុងបាត់ដំបងសម្បូរទៅដោយហាងល្បីៗជាច្រើន ដែលបានពង្រីកសាខា ពីក្រុងភ្នំពេញ។

ដូច្នេះសម្រាប់អ្នករស់នៅក្នុងខេត្តបាត់ដំបងស្រាប់ កាន់តែងាយស្រួលក្នុងការរស់នៅ ក៏ដូចជាប្រកបអាជីវកម្ម។ សម្រាប់ អ្នកចូលចិត្ត និងនិយមញ៉ាំអាហារ និងពិសាភេសជ្ជៈនៅក្នុងហាង ផាក កាហ្វេ កាន់តែអេម ព្រោះថាថ្មីៗនេះ ផាក កាហ្វេ បានបើកសាខារបស់ខ្លួន នៅក្នុងក្រុងបាត់ដំបងហើយ។
សាខាផាកកាហ្វេបាត់ដំបងនេះ គឺស្ថិតនៅទល់មុខមណ្ឌលសុខភាពស្វាយប៉ោ តាមបណ្ដោយដងស្ទឹងសង្កែក្បែរសួនសេះហោះដែលចុះពីផ្លូវជាតិលេខ ៥ ត្រឹមតែ ៨៨ម៉ែត្រតែប៉ុណ្ណោះ។

សម្រាប់ទីតាំងនេះដែរ គឺពិតជាផ្ដល់ភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរដែលធ្វើដំណើរទៅរមណីយដ្ឋានឬខេត្តផ្សេងឆ្លងកាត់ខេត្តបាត់ដំបង។ ទទួលទានអាហារឆ្ងាញ់ និងភេសជ្ជៈសុខភាពជាមួយជម្រើសសម្បូរបែប ព្រមទាំងរីករាយជាមួយបរិយាកាសរស់រវើកគយគន់ទេសភាពដងស្ទឹងសង្កែក្នុងពេលតែមួយ។

មិនថាសាខាណានោះទេ ផាក កាហ្វេ (Park Café) នៅតែផ្ដោតសំខាន់លើអាហារ និងភេសជ្ជៈសុខភាព។ បន្ថែមលើសពីនេះ ផាក កាហ្វេ នៅតែមានគម្រោងក្នុងការពង្រីក សាខារបស់ខ្លួនទៅកាន់ខេត្តផ្សេងៗទៀត ដើម្បីផ្ដល់ជូននូវអាហារ និងភេសជ្ជៈដែលល្អចំពោះសុខភាព ដល់ប្រជាពលរដ្ឋខ្មែរ។

មិនត្រឹមតែបម្រើជូននូវអាហារសុខភាពនោះទេ ប៉ុន្តែ ផាក កាហ្វេ តែងតែផ្ចិតផ្ចង់ទាំងរសជាតិ និងអនាម័យតាមស្ដង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោក។

ដូច្នេះសម្រាប់លោកអ្នកដែលចូលចិត្តទទួលទានកាហ្វេ និងអាហារពេលព្រឹក ក្នុងកន្លែងតែមួយ ជាមួយនឹងបរិយាកាសយ៉ាងស្រស់ស្រាយ កុំភ្លេចទៅញ៉ាំនៅ ផាក កាហ្វេ។

សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ បាត់ដំបង

ផាកកាហ្វេសាខាបាត់ដំបងក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda Nham24 និង WOWNOW ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់៖

  • ទំនាក់ទំនងលេខទូរសព្ទ៖ 023 990 990។

  • តាមដាន តេលេក្រាម PARK CAFE Official

សម្រាប់ព័ត៌មានពីការផ្ដល់ជូនពិសេសៗជាច្រើនទៀត

  • ហ្វេសបុកផេក៖ Park Café

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់