• 2022-11-02 06:45:00
  • ព័ត៌មាន

ផលិតផល Lin sugar កំពុងជួយគាំទ្រវិស័យធ្វើនំនៅកម្ពុជាឱ្យកាន់តែមានគុណភាព និងល្បីជាងមុន

  • 2022-11-02 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៨ តុលា ឆ្នាំ ២០២២ ផលិតផលម៉ាក Lin និង ក្រុមហ៊ុនរស្មីរតនា អាហរ័ណ នីហរ័ណ ខូអិលធីឌី បានរៀបចំកម្មវិធីថ្មី និងមុនដំបូងគេបង្អស់ឈ្មោះថា Lin Cambodia Sweet Creation ក្រោមអត្ថន័យ “The Art of Cake” នៅសណ្ឋាគារ រ៉ាហ្វ៊ល ឡឺរ៉ូយ៉ាល់ នាទីក្រុងភ្នំពេញ។

ក្នុងព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដែលជាម្ចាស់អាជីវកម្ម ហាងលក់នំខេក និងនំបុ័ងចំនួន ៣០នាក់ និងអ្នកផ្គត់ផ្គង់សម្ភារៈធ្វើនំ មេចុងភៅឯកទេសផ្នែកធ្វើនំពីបណ្តាសណ្ឋាគារធំៗក្នុងទីក្រុងភ្នំពេញផងដែរ។

ផលិតផលម៉ាក Lin ស្ថិតនៅក្រោមការគ្រប់គ្រងដោយគ្រុបថៃ រុង រឿង នាប្រទេសថៃ។ ថ្មីៗ Lin ទើបប្រារព្ធពិធីគំរប់ខួប ១៩ឆ្នាំ និងទទួលស្គាល់ថាជាផលិតផលស្ករលេខ ១ ដែលអាចអាចផ្គត់ផ្គង់គ្រឿងផ្សំគ្រប់មុខដូចជា Fondant Icing, Caster Sugar, Lin Pure Icing Sugar, Powdered Sugar, Modelling Paste, Flower និង Fondant Icing គ្រប់ពណ៌។ Lin ក៏បានណែនាំនូវផលិតផលថ្មី Modelling Paste ដែលអាចធ្វើដូចជាពណ៌សម្បុរសាច់ដូចបេះបិទ ផ្តល់ភាពងាយស្រួលដល់មេចុងភៅក្នុងការសូនស្ករជារូបមនុស្សសម្រាប់រចនាលើនំខេក។

ក្នុងកិច្ចខំប្រឹងប្រែងដើម្បីគាំទ្រវិស័យធ្វើនំនៅប្រទេសកម្ពុជា Lin បានអញ្ជើញមេចុងភៅឯកទេសធ្វើនំរបស់ប្រទេសកម្ពុជា គឺលោក ពេជ្រ សុជាតិ និង លោក វ៉ាន និមល ចូលរួមប្រកួតក្នុងកម្មវិធីធ្វើនំស្ករ Lin Thailand Sweet Creation 2022 នាទីក្រុងបាងកកកំឡុងថ្ងៃទី ១៣ ដល់ ១៦ ខែតុលា ឆ្នាំ ២០២២។

ប្រធានផ្នែកទីផ្សារ Ms. Surapee Tanasansombut បានមានប្រសាសន៍ថា ៖ «ពួកយើងសង្ឃឹមថា មេចុងភៅទាំង ២ នឹងទទួលបានបទពិសោធល្អៗ មានអនុស្សាវរីយ៍ដែលមិនអាចភ្លេចបានជាមួយនឹងកម្មវិធី ហើយពាំនាំទៅវិញជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗក្នុងការរចនានំស្ករ ត្រឡប់ទៅប្រទេសកម្ពុជាវិញ»។

Lin ក៏បានអញ្ជើញមេចុងភៅឯកទេសធ្វើនំ Ms. Chaloemlak Musikaem ពីប្រទសថៃ ដែលជាមេចុងភៅល្អមួយរូបក្នុងចំណោមមេចុងភៅជាច្រើនទៀត ដើម្បីមកធ្វើបទបង្ហាញពីតិចនិចរចនានំខេកជូនដល់ភ្ញៀវកិត្តិយសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីមេចុងភៅឯកទេសធ្វើនំទាំង ២ ខាងលើ គឺលោក លោក ពេជ្រ សុជាតិ និង លោក វ៉ាន និមល បានបញ្ចប់ការប្រកួត ពួកគាត់ទាំង ២ បានមកចែករំលែកពីតិចនិកក្នុងការរចនានំស្ករនៅក្នុងកម្មវិធី Lin Cambodia Sweet Creation ក្រោមអត្ថន័យ «The Art of Cake» នេះផងដែរ។

ជាកិត្តិយសលើសពីនេះថែមទៀត ក្នុងកម្មវិធីក៏នឹងមានវត្តមានលោក យួ ថនដារ៉ា ជ័យលាភីលេខ ១ របស់កម្មវិធី Masterchef Khmer រដូវកាលទី ១ អញ្ជើញជាភ្ញៀវកិត្តិយស ហើយបានចែករំលែកខ្លីៗពីការចូលជាសមាជិក «Lin Cambodia Bakers Club» ដែលនឹងត្រូវសម្ពោធក្នុងកម្មវិធីនេះដែរ។

សម្រាប់អ្នកបានចុះឈ្មោះចូលជាសមាជិកនៃក្លឹបនេះ នឹងទទួលអត្ថប្រយោជន៍ជាច្រើន ដូចជា ប្រូម៉ូសិនពិសេសៗរបស់ផលិតផល Lin ថ្នាក់បង្រៀនឯកជនពីការធ្វើនំ និងការរចនានំពិសេសៗ ជាដើម លើកទឹកចិត្តសម្រាប់ម្ចាស់អាជីវកម្ម និង ចុងភៅផ្នែកធ្វើនំ ចូលរួមជាសមាជិកក្នុងក្លឹបនេះ។ Lin Cambodia Bakers Club

ជាចុងក្រោយមុននឹងបិទកម្មវិធី Ms. Surapee Tanasansombut បានមានប្រសាសន៍បន្ថែមថា៖ « Lin ពិតជាមានក្តីសោមនស្សរីករាយក្រៃលែងដែលបានរៀបចំកម្មវិធីនេះឡើង និង ទទួលបានអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសទាំងអស់។ គួរឱ្យកត់សម្គាល់បានថា នេះជាការបោះជំហានថ្មីមួយយ៉ាងសំខាន់ ក្នុងការបង្កើតឱ្យមានសកម្មភាពជាច្រើនថែមទៀត ដើម្បីគាំទ្រដល់វិស័យធ្វើនំក្នុងប្រទេសកម្ពុជា»៕

មតិយោបល់