• 2022-11-19 01:55:00
  • ព័ត៌មាន

លក់លើទីផ្សារជាង ៣០ឆ្នាំ BabiMild ជាប់ឈ្មោះលំដាប់លេខមួយក្នុងប្រទេសថៃ

  • 2022-11-19 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផលប្រើប្រាស់លើស្បែករបស់កុមារ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលប៉ាម៉ាក់សម័យថ្មី គួរតែស្វែងយល់ឱ្យបានច្បាស់ ពីប្រភពរបស់ផលិតផលនីមួយៗឱ្យ។

តួយ៉ាង សម្រាប់ប្រភេទ ម្សៅ, សាប៊ូដុះខ្លួន, សាប៊ូកក់សក់ សម្រាប់កូនៗ លោកអ្នកអាចជ្រើសរើសម៉ាកផលិតផល BabiMild ដែលមានកេរ្តិ៍ឈ្មោះ រួមទាំងបានឈរជើងលើទីផ្សារអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។

បច្ចុប្បន្ននេះ BabiMild កំពុងតែទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកប្រើប្រាស់ ទាំងក្នុងប្រទេសថៃ និងនៅក្នុងប្រទេសកម្ពុជា។ ប៊្រេនម៉ាកនេះ កំពុងតែជាប់ឈ្មោះលេខមួយ និងលក់ដាច់ជាងគេ ក្នុងប្រទេសថៃ។

សុវត្ថិភាពក្នុងការប្រើប្រាស់ ព្រោះថា គ្រប់ផលិតផលរបស់ BabiMild ទាំងអស់ត្រូវបានធានាដោយ FDA Thailand និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលក្នុងប្រទេសកម្ពុជា។ គ្រប់ផលិតផលទាំងអស់ ត្រូវបានផលិតតាមស្ដង់ដារ GMP, ISO9001, និង ISO14001។

ជាក់ស្ដែង ក.ប.ប បានប្រកាសថា ម្សៅបេប៊ីម៉ាយល៍ គឺ 0% គ្មាន អាបេស្កូស ។ ដូច្នេះលោកអ្នកអាចប្រើប្រាស់ ផលិតផលម្សៅបេប៊ីម៉ាយល៍ ដោយមានសុវត្ថិភាព។ អាបេស្កូស 0% ត្រូវបានផ្ទៀងផ្ទាត់ និងបញ្ជាក់ដោយ COHLABS ដែលជាមន្ទីរពិសោធមានការបញ្ជាក់ជាសកលពីប្រទេសអូស្ត្រាលី និង MTEC (មជ្ឈមណ្ឌលបច្ចេកវិទ្យាលោហៈ និងសម្ភារៈ) ក្នុងប្រទេសថៃ។

ស្រឡាញ់សុខភាព ថែទាំស្បែកកូនៗឱ្យមានសុខភាពល្អ គួរជ្រើសរើសផលិតផល ដែលផ្ដល់ទំនុកចិត្ត និងសុវត្ថិភាព។

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់