• 2022-11-28 05:00:00
  • ព័ត៌មាន

សិស្សឆ្នើមនិទេ្ទសA ជេស ស៊ិនឌី ប្រាប់គន្លិះ៣ចំនុច ធ្វើវិញ្ញាសារបាក់ឌុបឱ្យទាន់ពេលវេលា

  • 2022-11-28 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២២នេះ កាន់តែខិតជិតមកដល់ហើយនៅសល់តែ១សប្ដាហ៍ទៀតតែប៉ុណ្ណោះ ថ្ងៃនេះSabayនឹងចែករំលែកពីបទពិសោធក៏ដូចជាគន្លឺះខ្លះៗតាមរយ:ការសម្ភាសន៍សិស្សឆ្នើមនិទេ្ទស A ទាក់ទងជាមួយនឹងការត្រៀមខ្លួនប្រឡងថាតើមានវិធីសាស្ត្រយ៉ាងណាដើម្បីធ្វើវិញ្ញាសារបាក់ឌុបឲ្យទាន់ពេលវេលា ។

ជេស ស៊ិនឌី ជាសិស្សឆ្នើមបាក់ឌុបនិទេ្ទស A ឆ្នាំ២០២១

ជេស ស៊ិនឌី ជាសិស្សឆ្នើមបាក់ឌុបនិទេ្ទសA កាលពីឆ្នាំ២០២១កន្លងទៅ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល បច្ចុប្បន្នកំពុងបន្តការសិក្សានៅសាកលវិទ្យល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច ផ្នែកច្បាប់ កញ្ញាបានប្រាប់មកSabayថា ចំពោះតិចនិចនៃការធ្វើវិញ្ញាសារឱ្យទាន់ពេលវេលាគឺបេក្ខជនភាគច្រើនក៏បានដឹងរួចមកហើយខ្លះៗដែរ ដូចនេះកញ្ញាបានលើកឡើងដូចខាងក្រោម៖

១. ធ្វើសំណួរដែលចេះមុន៖ ត្រង់ចំនុចនេះ ស៊ិនឌី បានប្រាប់ថា ប្រសិនបើយើងឃើញសំណួរ ឬលំហាត់ណាដែលយើងភ្លេចភ្លាំង ឬគិតមិនចេញនោះ គួរតែរំលងទៅធ្វើកន្លែងបន្ទាប់ទៀត ដើម្បីទុកពេលវេលាធ្វើសំណួរឬលំហាត់ដែលយើងចេះនោះឱ្យបានល្អ រួចចាំបាត់ភ័យធ្វើអ្វីដែលចេះអស់ហើយ ចាំរកនឹកធ្វើសំណួរឬលំហាត់ដែលយើងរំលងនោះវិញ។ ពោលគឺធ្វើមួយណាដែលចេះ ថាអាចធ្វើទៅបានមុន រួចចាំសល់ពេលធ្វើអីដែលនៅសល់ក្រោយ។

២. សរសេរឱ្យទាក់ទាញចំណាប់អារម្មណ៍ដល់អ្នកកែរ៖ ស៊ិនឌី បានប្រាប់ថា ត្រូវសសេរឱ្យបានស្អាត ត្រឹមត្រូវតាមលំដាប់លំដោយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ដល់អ្នកកែរ។ បេក្ខជនប្រឡងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់កុំធ្វេសប្រហេស ត្រួតពិនិត្យឱ្យបានល្អបំផុតចំពោះក្រដាសកិច្ចការរបស់ខ្លួនធ្វើយ៉ាងណាឱ្យក្រដាសប្រឡងទាំងត្រឹមត្រូវ និងស្អាតមានសណ្ដាប់ធ្នាប់ល្អទើបធ្វើឱ្យទាក់ទាញអ្នកកែរឱ្យពិន្ទុយើងច្រើន។

៣. ត្រូវតាំងចិត្តឱ្យបានល្អ៖ ចំពោះការប្រឡងបាក់ឌុប នេះជាដំណាក់កាលដែលចាំបាច់បំផុតដើម្បីសម្រេចការ ខិតខំប្រឹងប្រែងអស់រយៈពេល១២ឆ្នាំកន្លងរបស់ខ្លួន ដូច្នេះបេក្ខជនទាំងអស់ត្រូវរឹងមាំត្រៀមខ្លួនឱ្យបានរួចជាស្រេច ខិតខំ កុំភ័យ យកចិត្តទុកដាក់ដើម្បីទទួលបានលទ្ធផលល្អផងដែរ។

ជាចុងក្រោយ សិស្សឆ្នើមនិទេ្ទស A រូបនេះ សុំណូមពរឲ្យសិស្សានុសិស្សទាំងអស់គ្នាព្យាយាមធ្វើលំហាត់ និងទន្ទេញមេរៀនអោយបានច្រើន ដើម្បីការចងចាំល្អរហូតដល់ថ្ងៃប្រឡងបាក់ឌុប ជាពិសេសកុំភ្លេចវាស់ស្ទង់រៀនធ្វើលំហាត់វិញ្ញាសាចាស់ៗដែលចេញប្រឡងពីឆ្នាំមុនថាតើ ក្រសួងជាទូទៅចេញលំហាត់របៀបណា និងឲ្យពិន្ទុរបៀបណាជាដើមដើម្បីទទួលបានលទ្ធផលល្អគ្រប់មុខវិជ្ជា ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់