/kumnith-Social/social(30)/63a949d342ce0_1672038840_medium.jpg)
- 2022-12-26 07:20:15
- ព័ត៌មាន
ក្រសួងបំភ្លឺ រឿងតម្រូវឲ្យភ្ញៀវទេសចរ ត្រូវមានលុយចាប់ពី ១០០០ដុល្លារ ទើបឲ្យចូលមកកម្ពុជា
- 2022-12-26 07:20:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបំភ្លឺ រឿងតម្រូវឲ្យភ្ញៀវទេសចរ ត្រូវមានលុយចាប់ពី ១០០០ដុល្លារ ទើបឲ្យចូលមកកម្ពុជា
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី ២៦ នេះបានចេញមកបំភ្លឺអំពីករណី តម្រូវឲ្យភ្ញៀវទេសចរត្រូវមានលុយយកតាមខ្លួន ចាប់ពី ១០០០ដុល្លារឡើង ទើបឲ្យចូលមកកម្ពុជា។
ការបំភ្លឺនេះ បន្ទាប់ពីថ្មីៗ មានព័ត៌មានមួយចំនួនបានលើកឡើងពីការកំណត់លក្ខខណ្ឌឲ្យភ្ញៀវទេសចរត្រូវមាន សាច់ប្រាក់តាមខ្លួនចំនួន១.០០០ (មួយពាន់)ឬ២.០០០ (ពីរពាន់ដុល្លារមុនចូលមកព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក៏មានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានសាកសួរភ្ញៀវទេសចរឲ្យបង្ហាញសាច់ប្រាក់ ចំនួន ១.០០០ (មួយពាន់) ឬ ២.០០០ (ពីរពាន់) ដុល្លា មុនអនុញ្ញាតឲ្យឡើងជិះយន្តហោះ។
យោងតាមកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវ ទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស គ.អ.ច.ទ. កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ ក្រសួងទេសចរណ៏មានកិត្តិយសសូមធ្វើការបញ្ជាក់ជូន សាធារណជនៈ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងភ្ញៀវទេសចរទាំងអស់ ឲ្យបានប្រាប់ថា៖
១. រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលនយោបាយណាមួយតម្រូវឲ្យភ្ញៀវទេសចរមានសាច់ប្រាក់ តាមខ្លួនចំនួន ១.០០០ (មួយពាន់) ឬ ២.០០០ (ពីពាន់) ដុល្លារ ដើម្បីអាចចូលមកព្រះរាជា ណាចក្រកម្ពុជានោះទេ
២. ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់យកតាមខ្លួន គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញ ដែលមានសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ ដែលត្រូវធ្វើឡើងតែចំពោះករណីសង្ស័យមួយចំនួន តែប៉ុណ្ណោះ មិនប្រកាន់ភ្ញៀវទេសចរជនជាតិណាឡើយ និងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់នោះដែរ។ ក្រសួងទេសចរណ៍សូមលើកទឹកចិត្តឲ្យភ្ញៀវទេសចរ ទាំងអស់គោរពតាមលក្ខខ័ណ្ឌតម្រូវរបស់ ព្រះរាជាណាចក្រកម្ពុជា និងសូមស្វាគមន៍ភ្ញៀវទេសចរទាំងអស់មកទស្សនាព្រះរាជាណាចក្រកម្ពុជា៕