/63d24b7fdbc12_1674726240_medium.jpg)
- 2023-01-26 13:16:39
- ព័ត៌មាន
ក្រុមហ៊ុន Meta បើកគណនីហ្វេសប៊ុក និងអ៊ីនស្តាក្រាមឱ្យលោកត្រាំវិញ
- 2023-01-26 13:16:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Meta បើកគណនីហ្វេសប៊ុក និងអ៊ីនស្តាក្រាមឱ្យលោកត្រាំវិញ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Meta ដែលក្ដោបក្ដាប់បណ្ដាញសង្គមធំៗមួយចំនួនបានអនុញ្ញាតឱ្យអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានគណនីហ្វេសប៊ុក និងអ៊ីនស្តាក្រាមឡើងវិញ ក្រោយពីបិទខ្ទប់អស់រយៈពេល ២ឆ្នាំ។
ការដាក់បម្រាមមិនឱ្យលោកត្រាំ ប្រើហ្វេសប៊ុកគឺដោយសារតែលោកបង្ហោះសារព័ត៌មានខុសពីការពិតជាច្រើន ដែលនាំឱ្យព្រឹត្តិការណ៍កុប្បកម្មលុកលុយចូលវិមានសភាអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ ការដាក់បម្រាមនេះមានសុពលភាព ២ឆ្នាំ ពោលគឺឆ្នាំនេះផុតបម្រាមហើយ។
យ៉ាងណាមិញ ខាងក្រុមហ៊ុនបានអះអាងថា ខ្លួននឹងចាត់ចំណាត់ការបន្ថែមទៀត បើលោក ត្រាំ នៅបន្តប្រព្រឹត្តិផ្ទុយនឹងលក្ខន្តិកៈរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ផងដែរថា ត្រាំ មានគណនី Twitter តាំងពីខែវិច្ឆិកា តែលោកនៅមិនទាន់បង្ហោះអ្វីនោះទេ។
ការណ៍ដែលមានគណនីគ្រប់បណ្ដាញសង្គមនេះអាចធ្វើឱ្យលោកត្រាំ បង្កើនការឃោសនារបស់ខ្លួន ស្របដែលលោកប្រកាសឈរឈ្មោះធ្វើជាប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤៕