/kumnith-Social/social(30)/63f2e77954aa5_1676863320_medium.jpg)
- 2023-02-20 03:26:34
- ព័ត៌មាន
តាមព័ត៌មាន គម្រោងធំៗជាច្រើននឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន 2023
- 2023-02-20 03:26:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមព័ត៌មាន គម្រោងធំៗជាច្រើននឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន 2023
ចន្លោះមិនឃើញ
កម្ពុជា ត្រៀមនឹងប្រារព្ធពិធីដ៏ធំក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ហៅថា "សង្ក្រាន្ត" ដែលឆ្នាំនេះ ត្រូវនឹងខួប១០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍ "សង្ក្រាន្ត" របស់ខ្មែរ ដូច្នេះហើយ តាមព័ត៌មាន ព្រឹត្តិការណ៍នេះនឹងមានកម្មវិធីអស្ចារ្យជាច្រើន ធៀបនឹងបណ្ដាឆ្នាំកន្លងទៅ ដើម្បីញុំាភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរទាំងជាតិ អន្តរជាតិ ព្រមទាំងក្នុង និងក្រៅស្រុក។
នេះបើតាមការបង្ហើបរបស់ ក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ សមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក ដែលបានធ្វើជាអធិបតីភាព រៀបចំពិធីក្រុងពាលី គម្រោង(ភូមិខ្ញុំ) ដែលជាគម្រោងមួយក្នុងកម្មវិធី "សង្ក្រាន្ត ២០២៣"។
ឯកឧត្តម ត្រូវបានចាត់តាំងធ្វើជាប្រធានក្រុមការងារគម្រោង "ភូមិខ្ញុំ" ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៣។ ឯកឧត្ដម សុខ សង្វារបានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះ "ភូមិខ្ញុំ" គ្រោងរៀបចំអោយមាន៨ទស្សនីយភាពធំៗដូចជា៖ ១- ផ្ទះមរតកដូនតា ២- ផ្ទះនំខ្មែរ ៣- សាលាឆទាន ៤- ផ្សារខ្មែរ ៥- ឆាកធំ ៦- រោង DJ ៧- វត្ថុយក្ស និង ៨-រោងសប្បកម្ម។
ឯកឧត្ដមប្រធានគម្រាងបានមានប្រសាសន៍បន្តទៀតថា ឆ្លងតាមរយៈការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះត្រូវបានជួយលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបផងដែរ មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទំលាប់ខ្មែរ និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
តាមផែនការ គម្រោង(ភូមិខ្ញុំ) នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ ហើយឆ្នាំនេះក៏ជាខួបទី១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ៕