- 2023-02-22 03:59:18
- ព័ត៌មាន
រឿងផ្ទាល់ខ្លួន! ឯកឧត្តម យឹម លុច្ស ៖ មុនពេលវះកាត់ប្ដូរថ្លើម ពេទ្យថាខ្ញុំរស់បានតែ៦ខែទៀតប៉ុណ្ណោះ!
- 2023-02-22 03:59:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងផ្ទាល់ខ្លួន! ឯកឧត្តម យឹម លុច្ស ៖ មុនពេលវះកាត់ប្ដូរថ្លើម ពេទ្យថាខ្ញុំរស់បានតែ៦ខែទៀតប៉ុណ្ណោះ!
ចន្លោះមិនឃើញ
ឯកឧត្តម យឹម លុច្ស អតីតអភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី គឺជាពលរដ្ឋកម្ពុជាម្នាក់ដែលធ្លាក់ខ្លួនរងគ្រោះដោយសារជំងឺថ្លើមធ្ងន់ធ្ងរ រហូតដល់ពេទ្យបានព្យាករណ៍ថា ឯកឧត្តមអាចរស់រានបានតែប្រមាណ ៦ខែទៀតប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នឯកឧត្តមបានឆ្លងផុតដំណាក់កាលដ៏ផុយស្រួយនោះហើយ។
ឯកឧត្តម បានលាតត្រដាងពីករណីនេះ ក្នុងថ្ងៃជួបវេជ្ជបណ្ឌិតជនជាតិឥណ្ឌាមួយរូបនៅកម្ពុជាកាលពីសប្ដាហ៍មុន។ ឯកឧត្តម យឹម លុច្ស ដែលបច្ចុប្បន្នបានចូលនិវត្តន៍ពីការងារមន្ត្រីរាជការទៅហើយ បានចែករំលែកថា ដើមឡើយឯកឧត្តម មិនបានដឹងថា ខ្លួនឯងមានជំងឺនេះនោះទេ ព្រោះសុខភាពនៅប្រក្រតីសព្វយ៉ាង ពោលគឺមិនមានអាការអ្វីឲ្យកត់សម្គាល់ទាល់តែសោះ។
ប៉ុន្តែវេលាមួយ ឯកឧត្តម បានទៅឆែកសុខភាពនៅប្រទេសឥណ្ឌា ស្រាប់តែលទ្ធផលចេញមុខ ឯកឧត្តមមានជំងឺមហារីកថ្លើម។ លទ្ធផលនេះបានធ្វើឲ្យឯកឧត្តមស្លុតចិត្ត ព្រោះថាជំងឺនេះ ស្ទើរមិនមានភាគរយថាអាចស្រោចស្រង់បាន សូម្បីឯកឧត្តមខ្លួនឯងក៏មិនមានសង្ឃឹមដែរ។
យ៉ាងណា ក្រោយដឹងថាខ្លួនបញ្ហាសុខភាពធ្ងន់ធ្ងរ ឯកឧត្តម ក៏បានស្វះស្វែងទៅជួបលោកវេជ្ជបណ្ឌិតជនជាតិឥណ្ឌាឈ្មោះ Arvinder Singh Soin គ្រូពេទ្យឯកទេសខាងព្យាបាលជំងឺថ្លើមគ្រប់ប្រភេទនៃមន្ទីរពេទ្យ Medanta Medicity នៃប្រទេសឥណ្ឌា។ ដុកទ័ររូបនេះហើយដែលបានទាញឯកឧត្តមចេញពីក្រញុំាយមរាជមកវិញ។
ឯកឧត្តមថ្លែងថា “ពេលខ្ញុំទៅដល់មន្ទីរពេទ្យរបស់គាត់ ខ្ញុំឃើញអក្សរខ្មែរគេសរសេរថា "គូ្រពេទ្យទេវតា" មែន...ហើយនិយាយឲ្យមែនទែនទៅ ជំងឺខ្ញុំមុនពេលវះកាត់ ពេទ្យបានត្រឹមថា ខ្ញុំអាចរស់បានតែ ៦ខែទៀតទេ ថ្ងៃស្លាប់របស់ខ្ញុំ គឺនៅខែ១១ឆ្នាំមុននេះ...ឥឡូវដុកទ័រ Soin បានជួយខ្ញុំ ហើយពាក្យដែលគេហៅគាត់ថាជាគ្រូពេទ្យទេវតា គឺពិតជាត្រូវមែន”។
គិតមកដល់ពេលនេះ ឯកឧត្តម យឹម លុច្ស បានធ្វើការវះកាត់ប្ដូរថ្លើម បានរយៈពេលជាង ៥ខែជាងហើយ។ ឯកឧត្តម បញ្ជាក់ថា ពេលនេះឯកឧត្តមមានសុខភាព មិនមានបញ្ហា ឬអាការអ្វីឡើយ ពោលគឺពិសារបាន សម្រាន្តលក់ស្រួល។
ឆ្លងតាមបទពិសោធន៍ផ្ទាល់ខ្លួន ឯកឧត្តម បានក្រើនរំលឹកដល់បងប្អូនជនរួមជាតិ ឲ្យឧស្សាហ៍តាមដាន និងឆែកសុខភាព ករណីរកឃើញជំងឺអ្វី ពិសេសគឺជំងឺថ្លើមនេះ គឺអាចព្យាបាលទាន់ពេល។ ប្រសិនបើមិនឆែក ហើយទុក្ខរហូតដល់ទុំជោរ ដូចករណីឯកឧត្តម រកឃើញពេលជំងឺចូលដល់កម្រិតទី៤ ដែលជាកម្រិតហានិភ័យខ្ពស់បំផុតទៅហើយ គឺប្រឈមនឹងហានិភ័យខ្ពស់។ យ៉ាងណាឯកឧត្តមសង្កត់ធ្ងន់ថា ក៏កុំបារម្ភពេក ព្រោះមានដុកទ័រ Arvinder Singh Soin គាត់អាចជួយយើងបាន៕