• 2023-03-27 04:28:45
  • ព័ត៌មាន

ក្ដៅជាងកម្ពុជាទៀត! ខេត្តខ្លះក្នុងប្រទេសថៃកើនកម្ដៅដល់ ៤៣ អង្សាសេ

  • 2023-03-27 04:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រទេសថៃកំពុងប្រឈមមុខនឹងរដូវក្តៅកាន់តែក្តៅខ្លាំងនៅក្នុងឆ្នាំនេះ ដោយនាយកដ្ឋានឧតុនិយមបានព្យាករថា សីតុណ្ហភាពជាមធ្យមកើនឡើងមួយអង្សាសេធៀបនឹងឆ្នាំមុន។

អាកាសធាតុក្តៅបំផុតក្នុងសប្តាហ៍នេះត្រូវបានគេកត់ត្រានៅភាគខាងជើងនៃប្រទេសថៃ ដោយសីតុណ្ហភាពបានឡើងដល់កម្រិត ៤១,៥អង្សាសេនៅក្នុងស្រុកមួងនៃខេត្តផេតចាប៊ុន កាលពីថ្ងៃទី២៣ ខែមីនា។ នៅជិតទីក្រុងបាងកក សីតុណ្ហភាពខ្ពស់បំផុតត្រូវបានកត់ត្រានៅកម្រិត ៣៨,៤អង្សាសេនៅក្នុងស្រុកខងលួងរបស់ខេត្តប៉ាធុមថានី។

យោងតាមអគ្គនាយកនៃនាយកដ្ឋាននោះ លោក ​Chomparee Chompurat​ បានឱ្យដឹងថា តំបន់ភាគច្រើននៅភាគខាងជើងប្រទេសថៃនឹងជួបប្រទះអាកាសធាតុក្តៅនៅពេលរសៀលជាមួយនឹងសីតុណ្ហភាពជាមធ្យម ៣៥,៥អង្សាសេ។

សីតុណ្ហភាពខ្ពស់បំផុតពី ៤០អង្សាសេទៅ ៤៣អង្សាសេ ត្រូវបានគេរំពឹងថានឹងមាននៅក្នុងខេត្តសុខោទ័យ ខេត្តតាក ខេត្តឡាំប៉ាង និងខេត្តមេហុងសុន ខណៈដែលទីក្រុងបាងកក និងខេត្តដែលនៅជុំវិញនោះត្រូវបានគេព្យាករថានឹងមានសីតុណ្ហភាពខ្ពស់បំផុតពី ៣៨អង្សាសេទៅ ៣៩អង្សាសេ៕

មតិយោបល់