• 2023-06-09 02:22:36
  • ព័ត៌មាន

ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា និយាយ​ពី​គោ​ Holstein របស់ខ្លួន ដែល​កំពុងមានវត្តមាន​នៅ គិរីសួគ៌

  • 2023-06-09 02:22:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហែលជាអ្នកអាចនៅចាំបាន កាលពីឆ្នាំ ២០២០ ពេលដែលសត្វគោអូស្ត្រាលី Holstein ចំនួន ៥៥០ ក្បាល ត្រូវបានដឹកពីអូស្រ្តាលី ទៅកាន់វាលស្មៅបៃតងក្នុងខេត្តតាកែវ ភាគខាងត្បូងនៃប្រទេសកម្ពុជា ហើយបានមករស់នៅក្នុងកសិដ្ឋានទឹកដោះគោគិរីសួគ៌ Kirisu Farm នៅស្រុកបាទី។ ឥឡូវនេះសត្វគោទាំងនេះ កំពុងផលិតទឹកដោះគោស្រស់ដែលមានបរិមាណគួរឱ្យកត់សម្គាល់ពី ១២.០០០ ទៅ ១៥.០០០ លីត្រជារៀងរាល់ថ្ងៃ។

ប្រទេសអូស្ត្រាលីមានប្រវត្តិយូរអង្វែងណាស់មកហើយ ក្នុងការជួយដល់វិស័យកសិកម្មកម្ពុជា។ យើងបានជួយកសិដ្ឋានគិរីសួគ៌ ធ្វើឱ្យប្រសើរឡើងនូវស្តង់ដារសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាពនៅក្នុងរោងចក្ររបស់ពួកគេ ហើយជាលទ្ធផលពួកគេទទួលបានវិញ្ញាបនប័ត្រ FSSC 22000។ ឥឡូវនេះអ្នកអាចឃើញ ផលិតផលទឹកដោះគោគិរីសួគ៌នៅក្នុងផ្សារទំនើបកម្ពុជានៅជាប់ផលិតផលដែលនាំចូល។

ទឹកដោះគោ គឺជាឧស្សាហកម្មថ្មីមួយនៅក្នុងវិស័យកសិចំណីម្ហូបអាហារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា ជាមួយនឹងក្រុមហ៊ុនក្នុងស្រុកមួយចំនួនដែលមានប្រតិបត្តិការនៅក្នុងខ្សែសង្វាក់តម្លៃ។ មួយក្នុងចំនោមនោះ គឺទឹកដោះគោស្រស់ខ្មែរ ឬហៅថា គីរីសួគ៌ ដែលបច្ចុប្បន្នកាន់កាប់ទីផ្សារក្នុងស្រុកពី ២៥-៣០%។

ឯកអគ្គរដ្ឋទូត វ៉ាយអេត បានអញ្ជើញទៅទស្សនាកសិដ្ឋានគិរីសួគ៌ ហើយបានភ្លក់រសជាតិទឹកដោះគោ ទឹកដោះគោជូរ និងប័រដ៏ឆ្ងាញ់ប្រចាំកសិដ្ឋាននេះ។ យើងបន្តការគាំទ្រចំពោះការអភិវឌ្ឍវិស័យកែច្នៃកសិចំណីអាហារនៅប្រទេសកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង ភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ CAPRED កំពុងជួយអាជីវកម្មកសិឧស្សាហកម្មកម្ពុជា ជំរុញផលិតកម្ម និងគុណភាព ឱ្យកាន់តែមានភាពប្រកួតប្រជែង និងទទួលបានទីផ្សារអន្តរជាតិ។ (អត្ថបទ និង​រូបភាព ៖ ស្ថានទូតអូស្ត្រាលីនៅកម្ពុជា)

អត្ថបទ៖ ទារិកា

មតិយោបល់