• 2024-06-05 12:57:35
  • ព័ត៌មាន

GTV Motor Cambodia ដែល​ជា​ម៉ាក​រថយន្ត​ជាតិ​កម្ពុជា​ បញ្ចេញ​ឡាន​ Pickup ឈ្មោះ​ គោព្រៃ​ មាន​រូបរាង​មិន​ធម្មតា​

  • 2024-06-05 12:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GTV Motor Cambodia ដែល​ជា​គម្រោង​រថយន្ត​ជាតិ​ប្រទេស​កម្ពុជា​ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ដល់​ការ​ដឹក​នាំ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ និង​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ស្រុក​ បាន​បញ្ចេញ​ឡាន​ប្រភេទ​ Pickup ដែល​មាន​ឈ្មោះថា​ "គោព្រៃ​" មាន​រូបរាង​មិនធម្មតា​ នៅ​ក្នុង​ថ្ងៃ​នេះ​។

រថយន្ត​នេះ​មាន​តម្លៃ​ចាប់​ពី​ ៣ម៉ឺន​ដុល្លារ​ឡើង​ដោយ​ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​តម្លៃ​ច្បាស់​លាស់​នោះ​ទេ​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ GTV Motor ផ្ទាល់​ ត្រកូល​រថយន្ត​ភីក​អាប់​បែប​ប្រណិត​ ខ្នាត​ធំ​ (Luxury Full Size Pickup) និង​ ជា​ប្រភេទ​រថយន្ត​មាន​រូបរាង​ធំ​មាំ​ហាប់​ណែន​ កម្លាំង​ខ្លាំង​ បច្ចេកវិទ្យា​ចុង​ក្រោយ​ ផ្ដល់​ទំនុក​ចិត្ត​ការ​បើកបរ​គ្រប់​ស្ថាន​ភាព​ផ្លូវ​ ជា​មួយ​កម្លាំង​ម៉ាស៊ីន​ម៉ាស៊ូត​ 2.0 ជំនួយ​ដោយ​ Turbo និង​ ប្រព័ន្ធ​ហាយ​ប្រ៊ីដ​ Bosch 48V-Hybrid អាល្លឺម៉ង់​។

ឡាន​នេះ​មាន​បច្ចេកវិទ្យា​ និង​ទំហំ​ដូច​ខាង​ក្រោម​៖

1.ម៉ាស៊ីន៖ ម៉ាស៊ីន American Cummins (ម៉ាស៊ូត)ទំហំ 2.0T 2.ប្រអប់លេខ៖ ZF ៨វគ្គ អូតូ អាលឺ្លម៉ង់ 3.ប្រព័ន្ធហាយប្រីដ៖ ប្រភេទ Bosch 48V-Hybrid អាល្លឺម៉ង់ 4.តួរថយន្ដ៖ ការរចនាម៉ូដបែបទំនើប ជាស្ថាបត្យកម្មដ៏ឆ្លៀសវៃ (FIA) 5.ទំហំប្រវែង៖ 561720901910

ខាង​ក្រោម​នេះ​ជា​រូបរាង​របស់​រថយន្ត​មួយ​នេះ​៖

មកមើលរូបភាពលម្អិតនៃរថយន្តតាមរយៈចុចលីងមួយនេះ

អត្ថបទដោយ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី