• 2024-10-31 08:37:48
  • ព័ត៌មាន

នៅ​អាស៊ីអាគ្នេយ៍​ មាន​តែ​បុគ្គល​៣រូប​ប៉ុណ្ណោះ​ ទទួល​បាន​ពាន​ណូបែល​សន្តិភាព​

  • 2024-10-31 08:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​ណូបែល​សន្តិភាព​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩០១ សម្រាប់​​ឲ្យ​ទៅ​កាន់​បុគ្គល​ ឬ​ក៏​ស្ថាប័ន​ណា​ ដែល​បាន​​ខិត​ខំ​លះ​បង់​ធ្វើ​ការ​កិច្ច​ការ​លើក​ស្ទួយ​សន្តិភាព​សម្រាប់​ប្រទេស​របស់​ខ្លួន​ ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល​។

​ពាន​នេះ​ត្រូវ​បាន​ប្រគល់​ជា​រៀងរាល់​ឆ្នាំ​ដោយ​គណៈកម្មាធិការ​ណូបែល​ន័រវែស​ ជូន​ចំពោះ​បុគ្គល​ចំនួន​១០៩រូប​ និង​២៨ស្ថាប័ន​ហើយ​មក​ទល់​នឹង​ពេល​នេះ​។

នៅ​ក្នុង​ចំណោម​១០៩រូប​នោះ​ នៅ​អាស៊ីអាគ្នេយ៍​យើង​មាន​នេះ​តែ​បុគ្គល​បី​រូប​នេះ​ប៉ុណ្ណោះ​ ដែល​ធ្លាប់​ទទួល​បាន​ពាន​មួយ​នេះ​។ បុគ្គល​ទាំង​បី​នេះ​គឺ​៖

១.លោក​ ឡេ ដឹកថូ (Le Duc Tho)៖ ជា​អតីត​មេទ័ព​ និង​ជា​អ្នក​ចរចា​សម្រាប់​រដ្ឋាភិបាល​វៀតណាម​ខាង​ជើង​ ទទួល​បាន​ពាន​ណូបែល​សន្តិភាព​ នៅ​ក្នុង​ឆ្នាំ​១៩៧៣ រួម​គ្នា​ជា​មួយ​លោក​ Henry Kissinger រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ក្រោយ​បាន​ខិត​ខំ​ចរចា​ជា​អាមេរិក​នៅ​ឆ្នាំ​១៩៧៣ ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​វៀតណាម​ ជាលទ្ធផលអាមេរិកបាន​ដកទ័ពចេញពីវៀតណាម។ យ៉ាង​ណា​ក្ដី​ លោក​បដិសេធ​មិន​ទទួល​ពាន​មួយ​នេះ​ទេ​ដោយ​សារ​តែ​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​អាមេរិក​ធ្វើ​មក​ដាក់​ប្រទេស​លោក​។

២.អ្នក​ស្រី អ៊ុងសាន ស៊ូជី​ (Aung San Suu Kyi)៖ ជា​អ្នក​នយោបាយ​ប្រទេស​ភូមា​ ទទួល​បាន​ពាន​នេះ​ក្នុង​ឆ្នាំ​១៩៩១ ក្នុង​ខណៈ​ពេល​ដែល​អ្នក​ស្រី​កំពុង​ជាប់​ឃុំឃាំង​នៅ​ផ្ទះ​ដោយ​ពួក​យោធា​។ អ្នក​ស្រី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុគ្គល​មួយ​រូប​ ដែល​តែង​តែ​ទាម​ទារ​​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​តាម​រយៈ​សកម្មភាព​អហិង្សា​ ពី​ពួក​យោធាភូមា​។

៣. អ្នក​ស្រី​ ម៉ារៀ រេសា (Maria Ressa)៖ សហ​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​​អង្គភាព​សារព័ត៌មាន​នៅ​ប្រទេស​ហ្វីលីពីន​ Rappler ទទួល​បាន​ពាន​នេះ​ក្នុង​ឆ្នាំ​២០២១នេះ​ ក្រោយ​បាន​ប្រើ​ប្រាស់​សិទ្ធិ​សារព័ត៌មាន​ក្នុង​ការ​ទម្លាយ​ពី​សកម្មភាព​រំលោភ​អំណាច​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ ការ​រីក​ដុះដាល​ឡើង​នៃ​លទ្ធិ​ផ្ដាច់​ការ​ និង​សកម្មភាព​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​នៅ​ប្រទេស​ហ្វីលីពីន​៕

ប្រភព៖ The Nobel Prize

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់