• 2025-06-04 07:04:41
  • ព័ត៌មាន

អ្នកនាំពាក្យកងទ័ពថៃ ច្រានចោលរឿងដ្រូន ហោះស៊ើបការណ៍ អះអាងថា មិនបាច់ស៊ើបក៏បាន ព្រោះមូលហេតុនេះ

  • 2025-06-04 07:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ពថៃបានបដិសេធយ៉ាងដាច់អហង្ការចំពោះរបាយការណ៍នៅលើបណ្តាញសង្គមរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដែលបានអះអាងថា ទាហានកម្ពុជាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (drone) របស់ថៃ ដែលហោះចូលទៅក្នុងដែនអាកាសកម្ពុជាក្នុងគោលបំណងស៊ើបការណ៍។

ឧត្តមសេនីយ៍ វីនថៃ សុវរៈ អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា កងទ័ពថៃមិនបានបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងដែនអាកាសកម្ពុជាទេ ហើយរូបភាពនៃយន្តហោះគ្មានមនុស្សបើកដែលបង្ហាញក្នុងវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាមិនមែនជារបស់កងទ័ពថៃនោះទេ។

ឧត្តមសេនីយ៍ វីនថៃ បានច្រានចោលរបាយការណ៍នេះថាជាការប្រឌិត ដោយបញ្ជាក់ថា កងទ័ពថៃមិនចាំបាច់ប្រើយន្តហោះគ្មានមនុស្សបើកដើម្បីស៊ើបការណ៍ទ័ពកម្ពុជានោះទេ ព្រោះចលនាទ័ព និងសព្វាវុធរបស់កម្ពុជាត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើបណ្តាញសង្គម និងប្រភពអនឡាញផ្សេងៗ៕

អត្ថបទ ៖ Nich

មតិយោបល់