• 2025-07-15 06:04:53
  • ព័ត៌មាន

ឱកាសធ្វើជា ឆ្មាំគុក បានមកដល់ហើយ! ក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើស​មន្រ្តីពន្ធនាគារ ៣០០ នាក់

  • 2025-07-15 06:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ ដើម្បីបម្រើការងារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅរាជធានី-ខេត្តទូទាំងប្រទេស។ ការជ្រើសរើសនេះនឹងជ្រើសយកមន្ត្រីចំនួន ៣០០ នាក់ ដែលនឹងទទួលបានឋានន្តរស័ក្តិជា “វរអគ្គានុរក្ស ថ្នាក់លេខ៣”។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យអនុវត្តកម្មវិធីជ្រើសរើសនេះ ដើម្បីពង្រឹងសមត្ថភាពបុគ្គលិកនៅក្នុងប្រព័ន្ធពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ មន្ត្រីដែលជ្រើសរើសនឹងត្រូវបំពេញការងារដែលទាក់ទងនឹងការគ្រប់គ្រង និងការអនុវត្តច្បាប់នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនានាទូទាំងប្រទេស។

គណៈកម្មការប្រឡងប្រជែងនៃក្រសួងមហាផ្ទៃបានអំពាវនាវដល់សាធារណជនដែលមានចំណាប់អារម្មណ៍ និងគ្រប់លក្ខណៈសម្បត្តិឱ្យចូលរួមប្រឡងប្រជែងនេះ។ ការប្រឡងនឹងត្រូវធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌ ដើម្បីធានាថាបេក្ខជនដែលត្រូវបានជ្រើសរើសមានសមត្ថភាព និងការប្តេជ្ញាចិត្តក្នុងការបម្រើការងារសាធារណៈ៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់
អត្ថបទថ្មី