• 2016-01-26 16:14:11
  • ព័ត៌មាន

អ្នក​ខេត្ត​ពោធិ៍សាត់​នឹង​ទទួល​បាន​ការ​វះកាត់​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ខ្មែរ​នៅ​​អាមេរិក

  • 2016-01-26 16:14:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត​ពោធិ៍សាត់​នឹង​ទទួល​បាន​ការ​វះ​កាត់​ព្យាបាល​ជំងឺ​​ ពី​សំណាក់​សមាគម​ សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ (CHPAA) ដោយ​សហការ​ជា​មួយ មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិ៍សាត់។

 

អ្នក​ស្រី​ពៅ ធីតា​អ្នក​សម្រប​សម្រួល​គម្រោង​បាន​ឱ្យ​ដឹង​ថា CHPAA បាន​ធ្វើ​ការ​ចុះ​ព្យាបាល​​ដោយ​ឥត​គិត​ថ្លៃ​បែប​នេះ​ជា​លើក​ទី​៦​ហើយ ​ដោយ​មាន​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ចំនួន​ ៧០ នាក់។ ចំពោះ​ជំងឺ​ដែល​សមាគម​ទទួល​ព្យាបាល​មាន​ដូច​ជា​​ជំងឺ​ទូទៅ​ទាំង​កុមារ​និង​មនុស្ស​ចាស់​ បញ្ហា​មាត់​ធ្មេញ រោគ​ស្ត្រី ដុះ​ដុំ​សាច់ ជំងឺ ORL ឆែប​មាត់​ ពក​ក ដុះ​សាច់​បំពង់​ក និង ក្លន។

 

ក្រៅ​ពី​នេះ​មនុស្ស​ចាស់​ដែល​មាន​បញ្ហា​ភ្នែក​នឹង​ទទួល​បាន​វ៉ែនតា ឯជន​ពិការ​ពាក់​កណ្ដាល​កំភួន​ដៃ​នឹង​ទទួល​បាន​ដៃ​សិប្បនិម្មិត។​​

 

 

 

 

 

 

 

 

សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទី​នោះ​​អាច​ទទួល​យក​ការ​ព្យាបាល​តាម​ទីតាំង​​​ខាង​ក្រោម៖

 

ថ្ងៃ​ទី ២៥ ដល់​ថ្ងៃ​ ទី ៣០ ខែ​មករា នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ ថ្ងៃ​ទី ២៦ និង ២៧ ខែ​មករា នៅ​មណ្ឌល​សុខភាព​ស្យា ឃុំ​កណ្ដៀង ថ្ងៃ​ទី ២៨ និង ទី​២៩ ខែ​មករា នៅ​មណ្ឌល​សុខភាព​ព្រៃ​ស្ដុក ឃុំ​កណ្ដៀង ថ្ងៃ​ទី​១ ដល់​ទី​ ៦ ខែ​កុម្ភៈ ក្រុម​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់៕ ​​​

​​

អត្ថបទ៖ ណេង ណេង រូបថត៖ ផ្ដល់ឱ្យ

មតិយោបល់