
- 2016-04-07 21:58:33
- ព័ត៌មាន
ឡានក្រុង ៥ នឹងដឹកអ្នកទៅលេងបុណ្យភូមិ ស្អែកនេះ
- 2016-04-07 21:58:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានក្រុង ៥ នឹងដឹកអ្នកទៅលេងបុណ្យភូមិ ស្អែកនេះ
ចន្លោះមិនឃើញ
ចំពោះប្រិយមិត្ត ដែលគ្មានមធ្យោបាយធ្វើដំណើរ ឬមិនចង់ជិះរថយន្ត ម៉ូតូផ្ទាល់ខ្លួនទៅលេងបុណ្យភូមិ នៅវត្តជ្រោយអំពិលស្អែកនេះទេ ប្រិយមិត្តអាចជិះឡានក្រុង ៥ គ្រឿង រៀបចំជាស្រេច ដោយក្រុមការងារបុណ្យភូមិ ដោយក្នុងម្នាក់ចំណាយប្រាក់តែ ២ ពាន់រៀលប៉ុណ្ណោះទាំងទៅនិងមក។ ឡានក្រុងចេញដំណើរមួយថ្ងៃបួនជើង។
@ពីស្តាតអូឡាំពិក ទៅវត្តជ្រោយអំពិល
ជើងទី១ ៖ ៧ព្រឹក ជើងទី២ ៖ ៩ ព្រឹក ជើងទី៣ ៖ ១ រសៀល ជើងទី៤ ៖ ៤ និង ៣០ នាទីល្ងាច
@ ពីវត្តជ្រោយអំពិល ទៅស្តាតអូឡាំពិក ជើងទី១ ៖ ៨ ព្រឹក ជើងទី២ ៖ ១១ ព្រឹក ជើងទី៣ ៖ ៣ រសៀល ជើងទី៤ ៖ ៨ យប់
បុណ្យភូមិលើកទីបីនេះ នឹងធ្វើឡើងនៅវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ផ្ដើមពីថ្ងៃទី ៨-១០ ខែមេសា ឆ្នាំ ២០១៦។ បុណ្យនេះ ធ្វើឡើងដើម្បីបង្ហាញពីមហោស្រពនិយាយពី ជីវភាពប្រជាជនខ្មែរ បង្ហាញពីបុណ្យមួយដែលបង្កើតឡើងដោយយុវជនខ្មែរ និងអបអរបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ៕
ចុចអាន៖ រំពឹងជាង ២ ម៉ឺននាក់ ចូលរួមបុណ្យភូមិ ឆ្នាំនេះ
ចុចអាន៖ បុណ្យភូមិ រំឭកឡើងវិញពីទម្រង់សិល្បៈខ្មែរ
អត្ថបទ៖ អ៊ុំ សុភក្តិ