
- 2016-04-08 22:14:16
- ព័ត៌មាន
ម៉ុង ម៉ានិត Fan សុំថតរូបឡើង បែកញើស
- 2016-04-08 22:14:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ុង ម៉ានិត Fan សុំថតរូបឡើង បែកញើស
ចន្លោះមិនឃើញ
ថ្ងៃទី១ នៃបុណ្យភូមិឆ្នាំ ២០១៦ នៅវត្តជ្រោយអំពិល តារាចម្រៀងភ្លេង Record ម៉ុង ម៉ានិត បានបង្ហាញមុខមុនគេក្នុងស្តង់លក់សៀវភៅប្រលោមលោក ស្នាដៃដំបូងរបស់ខ្លួន ។ វត្តមានរបស់តារាចម្រៀងសំឡេងផ្អែមរូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ និងនាំគ្នាសុំថតរូបជាហូរហែ។
ដោយមានការគាំទ្រច្រើនយ៉ាងដូច្នេះ តារាចម្រៀងផលិតកម្មរស្មីហង្សមាស បានលើកឡើងថា លោកពិតជាសប្បាយរីករាយណាស់។
“ខ្ញុំអត់សង្ឃឹមថា បានប៉ុណ្ណេះផង ថ្ងៃនេះខ្ញុំមកលក់សៀវភៅ ហើយមិនរំពឹងថា បានប៉ុណ្ណឹងទេ ព្រោះការអាននៅយើងមិនសូវមានច្រើន។ ខ្ញុំលក់អស់ជាង ១០០ ក្បាល។ ខ្ញុំសូមអរគុណដល់មិត្តយុវវ័យ ដែលបានគាំទ្រ និងស្ដាប់សំឡេងខ្ញុំបាទ និងអរគុណដល់អ្នកគាំទ្រដែលបានជាវសៀវភៅប្រលោមលោករបស់ខ្ញុំ"។
ថ្ងៃនេះ ម៉ុង ម៉ានិត មកលក់សៀវភៅប្រលោមលោកស្នាដៃទី១ របស់ខ្លួននៅបុណ្យភូមិ ដោយមានអ្នកគាំទ្រជាច្រើន សុំថតរូប និងទិញសៀវភៅ។ បើតាមការឱ្យដឹងរបស់តារាសម្បុរស្រអែមដដែលនេះ ចំណូល ៦០% បានពីការលក់សៀវភៅ នឹងយកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា៕
អត្ថបទ៖ អ៊ុំ សុភក្តិ