
- 2016-09-28 16:42:04
- ព័ត៌មាន
សម្រស់ ទំនប់ប្រទាក់ក្រឡា ពេលមេឃជិតភ្លៀង និងភ្ជាប់រឿងប្រវត្តិសាស្ត្រ
- 2016-09-28 16:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់ ទំនប់ប្រទាក់ក្រឡា ពេលមេឃជិតភ្លៀង និងភ្ជាប់រឿងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
រមណីយដ្ឋានមួយនេះស្ថិតក្នុង ឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត ចម្ងាយប្រមាណ៤គីឡូម៉ែតភាគខាងកើត សាលាស្រុក ទឹកឈូ។ ភ្ញៀវទេសចរណ៍ដែលចង់មកទស្សនារមណីយដ្ឋាននេះ ត្រូវធ្វើដំណើរតាមផ្លូវលំបត់ចុះពីផ្លូវជាតិលេខ ៣៣ ត្រង់សាលាស្រុកទឹកឈូ។
ទំនប់មួយនេះកសាងឡើង អំឡុងពេលកាន់កាប់ដោយក្រុមខ្មែរក្រហមនៅចន្លោះឆ្នាំ ១៩៧៣-១៩៧៤ ដែលដើមឡើយគឺជាភូមិស្រុក មានប្រជាជនរស់នៅជាច្រើនគ្រួសារ។ ខ្មែរក្រហមបានកសាងទំនប់នេះឡើងដើម្បីធ្វើស្រែ ធ្វើឲ្យលិចផ្ទះសំបែងប្រជាជនទាំងអស់។
តាមការឲ្យដឹងពី ប្រជាជនរបស់នៅទីនោះ នៅរដូវសែនផ្នូរឬឆេងម៉េង អ្នកដែលមានដូនតាធ្លាប់បញ្ចុះនៅក្នុងភូមិបុរាណមួយនេះ តែងតែមកសែន លើភ្លឺទំនប់ជារៀងរាល់ឆ្នាំ។
តាមការប៉ាន់ប្រមាណទំនប់ប្រទាក់ក្រឡា អាចផ្ទុកទឹកបានរហូតដល់១០លានម៉ែត្រត្រីគុណ។ វាធ្លាប់បាក់ធ្លាយម្ដងកាលអំឡុង ខែ តុលា ឆ្នាំ២០០៧ ដោយកម្លាំងទឹកច្រោះ ប៉ុន្តែត្រូវបានក្រសួងធនធានទឹកកសាងឡើងវិញ ដោយធ្វើជាទំនប់បង្ហៀរ១ខ្សែរភ្ជាប់ចន្លោះកូនភ្នំ២។
ក្រៅពីមុជទឹកលេង និង គយគន់ចម្ការអ្នកស្រុក ភ្ញៀវទេសចរណ៍ដែលមកទស្សនារមណីយដ្ឋាននេះអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ លាយលំនឹងសម្រស់ព្រៃភ្នំជាច្រើន។ និយាយអំពីសណ្ឋានភូមិសាស្ត្រ គឺទីនេះប្រៀបបានទៅនឹងខ្ទះត្នោតធំមួយនាកណ្ដាលព្រៃភ្នំ។
វាមិនឆ្ងាយពីភូមិអ្នកស្រុកឡើយ ហើយនៅទីនេះមានខ្ទុះលក់អាហារ ជាច្រើនកន្លែង ដែលភ្ញៀវទេសចរណ៍មកទស្សនារមណីយដ្ឋាននេះ មិនខ្វះអាហារហូបចុកនោះទេ។
ក្រុមការងារ "ផ្លូវទៅស្រុក" បានទៅផ្ដិតរូបនៅទីនេះពេលមេឃជិតភ្លៀងទៅហើយដូចនេះ មិនបានចាប់បានគ្រប់ជ្រុងជ្រោយនៅអ្វីដែលទំនប់ប្រទាក់ក្រឡា មាននោះឡើយ។
សូមទស្សនា ទិដ្ឋភាពនេះទាំងអស់គ្នា៕
អត្ថបទ៖ ខុត សីហា