• 2017-03-14 08:03:29
  • ព័ត៌មាន

​សរសេរ​សំបុត្រ​សុំ​មិត្ត​ស្រី​រៀបការ​ ៣​ឆ្នាំ​ ទម្រាំ​ទទួល​​ចម្លើយ​​តប​

  • 2017-03-14 08:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Candice Catherine រស់​នៅ​​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ​បាន​​ទទួល​សំបុត្រ​ស្នេហា​ចំនួន​១៤​ច្បាប់​ អំឡុង​​ពេល​មាន​ទំនាក់ទំនង​ស្នេហា​រយៈ​ពេល​ ៣​ឆ្នាំ​ជាមួយ​មិត្ត​ប្រុស​របស់​ខ្លួន។

គ្រប់​សំបុត្រ​ស្នេហា​ទាំង​អស់​​សុទ្ធ​តែ​ចាប់​ផ្ដើម​ដោយ​​អក្សរ​​ដិត​ធំ​​ជាមួយ​ពាក្យ "រៀប​ការ​​ជាមួយ​ខ្ញុំ​បាន​ទេ?” ​មុន​នឹង​ចូល​​ដល់​ខ្លឹម​សារ​នៃ​អត្ថបទ។ លោក Timothy ជា​មិត្ត​ប្រុស​​បាន​ផ្ញើ​សំបុត្រ​លើក​ដំបូង ​គឺ​​ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​​ពួក​គេ​​បាន​ណាត់​ជួប​គ្នា​។

​​នាង Catherine ប្រាប់​ថា "Tim និង​ខ្លួន​មិន​បាន​រស់​នៅ​ឆ្ងាយ​ពី​គ្នា​ទេ ប៉ុន្តែ​យើង​​បាន​ផ្ញើ​សំបុត្រ​ឲ្យ​គ្នា​​ព្រោះ​អារម្មណ៍​ចេញ​ពី​ចិត្ត​នឹង​បរិសុទ្ធ​ក្នុង​ការ​សរសេរ​ ហើយ​អាច​ទុក​សំបុត្រ​​​ទាំង​នោះ​ជា​អនុស្សាវរីយ​មិន​អាច​បំភ្លេច​​បាន​នៅ​ថ្ងៃ​ក្រោយ​ទៀត​ផង​។"

បន្ទាប់​ពី​ផ្ញើ​សំបុត្រ​សុំ​រៀបការ​ដដែលៗ​ជា​ច្រើន​ឆ្នាំ​មក ទី​បំផុត​​នៅ​សំបុត្រ​ចុង​ក្រោយ​លោក Tim ​បាន​ទទួល​ចម្លើយ​ដ៏​ពេញ​ចិត្ត គឺ​នាង​ព្រម​រៀប​ការ​ជាមួយ​​។ ក្រោយ​ពួក​គេ​រៀប​ការ លោក Tim ​បាន​ធ្វើ​ឲ្យ​ភរិយា​ភ្ញាក់​ផ្អើល​ គឺ​នាំ​នាង​​ទៅ​លេង​កោះ​មួយ​ដែល​ជា​កន្លែង​ពួក​គេ​​​បាន​​ណាត់​ជួប​​គ្នា​​គ្រា​ដំបូង។

​​Catherine ប្រាប់​ថា​ "​នៅ​ថ្ងៃ​មួយ​ ខ្ញុំ​បាន​ក្រោក​ពី​គេង រួច​​ដើរ​ទៅ​បើក​ទ្វារ​ស្រាប់​តែ​ឃើញ​បាច់​ផ្កា​កុលាប និង​មាន​ទៀន​អុជ​ពេញ​មុខ​ទ្វារ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​មែន​ទែន។ ​មួយ​សន្ទុះ​ក្រោយ ​លេច​មុខ​គាត់​​មក​អង្គុយ​ជិត​ខ្ញុំ​នៅ​បន្ទប់​ទទួល​ភ្ញៀវ​ជាមួយ​សារ​លើ​តុ​ជា​ច្រើន​ទៀត។"

សារ​ទាំង​នោះ​ជា​កាល​បរិច្ឆេទ​​ពួក​គេ​បាន​សាង​អនុស្សាវរីយ៍​ជាមួយ​គ្នា ​ដោយ​ធ្វើ​ឲ្យ Catherine អាន​ហើយ​រំជួល​ចិត្ត​​​រហូត​ស្រក់​ទឹក​ភ្នែក​ទាំង​មិន​ដឹង​ខ្លួន។ នាង​រៀប​រាប់​ថា​ កាយ​វិការ​ដ៏​រ៉ូមែនទិក និង​តែង​តែ​ធ្វើ​ឲ្យ​រំជួល​ចិត្ត ទើប​នាង​​យល់​ព្រម​រៀប​ការ​​ ហើយ​ចាត់​ទុក​គាត់​ជា​ប្ដី​ល្អ​ម្នាក់​ផង។

ចំណែក​នៅ​ថ្ងៃ​រៀបការ Tim ​បាន​ឡើង​ច្រៀង​ចម្រៀង​មួយ​បទ​ដែល​គាត់​បាន​សរសេរ​ កាល​ពី​ជួប​គ្នា​លើក​ដំបូង​បាន​រយៈពេល​២ខែ។ អ្នក​ទាំង​ពីរ​បាន​ឃើញ​គ្នា​ដំបូង​ក្នុង​ឆ្នាំ ២០០៩ ​គឺ​នៅ​ពេល​​មិត្ត​ភ័ក្ដិ​រៀប​ចំ​ដំណើរ​កម្សាន្ត​រួម​គ្នា​។ ពួក​គេ​កម្រ​និយាយ​រកគ្នា​​ណាស់​រយៈ​ពេល​​៤​ឆ្នាំ​​ ក្រោយ​ស្គាល់​​គ្នា​តាម​រយៈ​មិត្ត​ភ័ក្ដិ។ ​រហូត​ដល់​​ឆ្នាំ ២០១៣ ទើប​ពួក​គេ​​ចាប់​ផ្ដើម​មាន​មនោសញ្ចេតនា​រវាង​គ្នា និង​ណាត់​ជួប​គ្នា​តែ​២នាក់​តែម្ដង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឡេង ភារុណ

មតិយោបល់
អត្ថបទថ្មី