• 2017-03-15 05:03:41
  • ព័ត៌មាន

សប្បាយ​ទៀត​ហើយ! បុណ្យ​ភូមិ​លើក​ទី៤ ឆ្នាំ​នេះ ធ្វើនៅ​វត្ត​ទួល​ក្រសាំង

  • 2017-03-15 05:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ភូមិ​នៅ​ឆ្នាំ​នេះ នឹង​ធ្វើ​ឡើង​ចំនួន​៣​ថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃ​ទី៧-៨-៩ ខែ​មេសា ឆ្នាំ​២០១៧ ដើម្បី​អបអរ​មុន​ពេល​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឈាន​ចូល​មក​ដល់។ ចំណែក​ឯ ទីតាំង​ប្រារព្ធ​ពិធី​វិញ គឺ​ស្ថិត​នៅ​បរិវេណ​វត្ត​ទួល​ក្រសាំង ឃុំ​រការខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល។ នេះ​បើ​តាម​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​បុណ្យភូមិ (BonnPhum បុណ្យ​ភូមិ)។

បុណ្យ​ភូមិ​ចាប់​ផ្ដើម​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០១៤ មក ដោយ​មាន​មនុស្ស​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ ដែល​គិត​មក​ដល់​ឆ្នាំ​២០១៧ នេះ​គឺ​ជា​លើក​ទី៤។ បុណ្យ​ភូមិ​លើក​ទី​៣ កាល​ឆ្នាំ​២០១៦ បាន​ធ្វើ​ឡើង​នៅ​វត្ត​ជ្រោយ​អំពិល ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​ចូល​រួម​ដល់​ខ្ទង់​ម៉ឺន​នាក់​​ឯណោះ។

ជា​រៀង​រាល់​ឆ្នាំ បុណ្យ​ភូមិ​តែង​មាន​កម្មវិធី​ពិសេសៗ ការ​សម្ដែង​ល្ខោន​ខោល និង​ស្រមោល ​ស្បែក​ធំ ការ​សម្ដែង​របាំ​បុរាណ ការ​សម្តែង​ចាប៉ី​ដង​វែង ពិន​ខ្មែរ តន្ត្រី​ស្រុកស្រែ លេង​ល្បែង​ប្រជាប្រិយ ការ​រាំ​លេង​កម្សាន្ត ក្នុង​ទិដ្ឋភាព​សប្បាយ​រីករាយ​ជា​ទី​បំផុត។ ក្រៅ​ពី​នេះ អ្នក​ចូល​រួម ក៏​អាច​ស្រង់​រសជាតិ​មុខ​ម្ហូប​ប្លែក​ៗ ដែល​នឹង​លក់​ត្រៀប​ត្រា​នៅ​ក្នុង​កម្មវិធី​ផង​ដែរ៕

រូប​ភាព​បុណ្យភូមិឆ្នាំ​មុន៖

អត្ថបទ៖ គង់ វិសាល

មតិយោបល់
អត្ថបទថ្មី