• 2017-04-04 07:47:58
  • ព័ត៌មាន

ម្ហូប​ចំណី​ខ្មែរ​ជាច្រើន​ នឹង​លេច​មុខ​នៅ​ក្នុង​កម្មវិធី​បុណ្យ​ភូមិ​ឆ្នាំ​នេះ​

  • 2017-04-04 07:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុណ្យ​ភូមិ​ជា​កម្មវិធី​មួយ​ ដែល​ប្រមូល​ផ្ដុំ​ដោយ​ទិដ្ឋភាព​ផ្សេង​ នៃ​ទំនៀមទម្លាប់​ ​នៃ​ការ​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​មាន​ទម្រង់​សិល្បៈ ទស្សនីយភាព ល្បែង​ប្រជាប្រិយ​ជាច្រើន ក៏ដូចជា​ការ​រាំ​លេង​កម្សាន្ត​ជាមួយ​តន្ត្រីបុរាណ​ខ្មែរ​ដូចជា​ រាំ​វង់ ឡាំ​លាវ សារា​វាន់​ជាដើម​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ជា​រៀង​រាល់​ឆ្នាំ​បុណ្យ​ភូមិ​មិនដែល​ភ្លេច​ទេ​ គឺ​ម្ហូប​ចំ​ណី​ខ្មែរ​យើង ​ដែល​ពេញ​និយម​ក្នុង​រដូវ​កាល​បុណ្យ​ចូលឆ្នាំ​ថ្មី ដែល​ជាក់​ស្ដែង​ឆ្នាំ​នេះ ​បុណ្យ​ភូមិ​នឹង​មាន "​ភូមិ​ម្ហូប​ចំណី​ខ្មែរ​" ដែល​ចម្រុះ​ទៅ​ដោយ​របស់​ឆ្ងាញ់​ៗ​របស់​ខ្មែរ​យើង​ដូចជា នំ​អន្សម នំគម នំ​បត់ នំ​គ្រក់ បាយ ម្ហូប សម្ល​រ​ខ្មែរ ត្រី​ងៀ​ត ត្រីឆ្អើរ ទឹក​អំពៅ ទឹិក​ដូង ទឹកត្នោត​ផ្អែម ។​ល​។ ព្រម​ជាមួយ​បង្អែម​ខ្មែរ​ផងដែរ​ដូចជា​តាប៉ែ បង្អែម​គ្រាប់ត្នោត​ជាដើម​។​

​ ​ចង់ដឹង​ថា​ទិដ្ឋភាព​ភូមិ​ម្ហូប​ចំណី​ខ្មែរ​នៅ​បុណ្យ​ភូមិ​យ៉ាងណា សូម​អញ្ជើញ​មក​ចូលរួម​លេង​កម្សាន្ត​នៅ​បុណ្យ​ភូមិ​ទាំង​អស់គ្នា​នៅ​ថ្ងៃទី 7-8-9 ខែ មេសា​ ខាងមុខ​នេះ ចាប់ពី​ម៉ោង 7​ព្រឹក​ដល់​ម៉ោង 10​យ​ប់​នៅ​វត្ត​ទួល​ក្រសាំង​ហួស​ក្រុង​តាខ្មៅ​ប​ន្តិ​ច​៕

អត្ថបទ៖ ដៃគូសហការ

មតិយោបល់
អត្ថបទថ្មី