• 2017-04-28 06:06:35
  • ព័ត៌មាន

គ្រឿងអលង្ការប្រាក់ស្អាតៗ ​បញ្ចូលក្បាច់ខ្មែរប្លែកមិនដូចគេ

  • 2017-04-28 06:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារការស្រលាញ់ ចូលចិត្ត រួមទំាងមហិច្ឆតាចង់បង្អួតសិល្បៈចម្លាក់ក្បាច់ជាងទងរបស់ខ្មែរ យុវតី ខាត់ វណ្ណា បានបំផុតគំនិតប្រើប្រាស់គ្រឿងអល្លង្កាច្នៃពីក្បាច់ភ្ញីខ្មែរនិងព្យញ្ជនៈ ក្នុងចំណោមយុវវ័យតាមរយៈមុខរបររបស់នាង។

ជាម្ចាស់ហាង Vanna Art & Jewelry ដែលដំណើរការនៅឆ្នាំ២០១៥ កញ្ញាបានបង្កើតទីផ្សារ ជ្រើសយកប្រាក់សុទ្ធជាវត្ថុធាតុដើមក្នុងការរចនាម៉ូដអល្លង្កាមិនឱ្យច្រលំនឹងគេ។

លក្ខណៈពិសេសនៃគ្រឿងប្រាក់របស់ស្រ្តីខ្មែរវ័យក្មេងរូបនេះ គឺការគូរក្បាច់រចនាដោយដៃម្ចាស់ហាងផ្ទាល់ ប្រើវត្ថុធាតុដើមប្រាក់សុទ្ធ និងមានភាពពិសេសមិនមានលក្ខណៈកូពីច្រំដែល។

អតិថិជនរបស់ហាង Vanna Art & Jewelry ភាគច្រើន មានវ័យចន្លោះពី ២០ឆ្នាំ ដល់ ៤០​ឆ្នាំ មានទាំងជនរួមជាតិ និង​ជនបរទេស​​ដែលស្រលាញ់វប្បធម៌សិល្បៈបុរាណខ្មែរ ។ កញ្ញាមានក្តីរំពឹងពីការនាំយកផលិតផលគ្រឿងប្រាក់តំណាងឲ្យកម្ពុជា​ចូលទៅកាន់ទីផ្សារអន្តរជាតិ ឬតាមរយៈទេសចរបរទេសដែលមកទស្សនាកម្ពុជាកាន់តែច្រើនឡើងៗ៕

ទស្សនាកិច្ចសម្ភាសជាមួយ៣០ដេលីទាំងស្រុង៖

ដោយ សរ សុគន្ធី

មតិយោបល់