• 2017-11-22 09:09:11
  • សេដ្ឋកិច្ច

​អស្ចារ្យណាស់​! កំពូល​ស្ថាបត្យ​កម្ម​ខ្មែរ​ល្បីៗ​​បាន​ប្រមូលផ្ដុំ​នៅ​ផ្សារ​ទេសចរណ៍​ថ្មីមួយ​

  • 2017-11-22 09:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សំណង់​ស្ថាបត្យកម្ម​ល្បីៗ ​និង​អគារ​បុរាណ​ជា​ច្រើនទៀតដែល​បាន​ចាប់​កំណើត​តាំង​ពី​សម័យ​អាណា​និគម​បារាំង​ ​កំពុង​រំលេច​ខ្លួន​ផ្ដុំគ្នា​នៅ​ក្នុងផ្សារ​ទេសចរណ៍ថ្មី​មួយ​ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។

សំណង់​អគារនេះ​គឺ​ត្រូវ​បាន​សង់ឡើង​នៅ​​ជាន់ទី៤​នៃផ្សារ​ទំនើប​សូរិយា​ ដោយ​មាន​សំណង់​អគារ​បុរាណ​ប្រមាណ​ ​១០អគារ​ ប្រមូលផ្ដុំគ្នាក្នុងទីតាំងតែមួយលើ​ទី​ធ្លាប្រហែល​ជាង​១ពាន់​ម៉ែត្រ​ការ៉េ។​ អគារ​ទាំងនោះ​ ​សុទ្ធតែ​ជាកំពូល​ស្ថាបត្យ​កម្មល្បីៗ​របស់ខ្មែរ​ធ្លាប់ផុស​ឡើង​នៅកណ្ដាល​រាជធានី​ភ្នំពេញ​កាលពី​សតវត្សន៍​ទី៦០​ ​ប៉ុន្តែ​សព្វថ្ងៃ​សំណង់​ឯកជន​ប្រ​ភេទនេះ​មួយ​ចំនួន​ត្រូវបាន​បាត់បង់​ទៅ​ហើយ​ នៅឡើយ​តែ​សំណង់​ចាស់ៗ​របស់រដ្ឋ​ប៉ុណ្ណោះ​។

(ប៉ុស្តិ៍ ប៉ូលីស)
(ក្លឹបកម្សាន្ត Riverside Bistro)
(ស្ថានីយរថភ្លើង)
(សារមន្ទីរជាតិ)

​លោក រ៉ូប៊ីន តៃ ជា​ទីប្រឹក្សា​អគ្គនាយក​ សូរិយា ​សេនធ័រ ភ័នធ៍ និង​ជា​អតីត​ស្ថាបត្យករ​ជំនាញ​ម្នាក់​ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​បង្កើតផ្សារ​ទេសចរណ៍​ឬឈ្មោះ​ថា The Bazaar ​ដោយ​បញ្ចូល​​ស្ថាបត្យកម្ម​ចាស់​ៗ​ទាំង​នោះ ព្រោះ​​វា​មាន​ភាព​ទាក់​ទាញ​ដល់​អ្នក​ទេសចរ​បរទេស​គ្រប់​ជាតិ​សាសន៍​ ​និង​ដើម្បី​ផ្សព្វផ្សាយ​នូវ​កិត្យានុភាព​កេរដំណែល​វប្បធម៌​ពិតៗ​របស់​ខ្មែរ​​។ ​លោក​បន្ថែមថា​ ​ផ្សារនេះ​ ​នឹងដាក់​លក់​ផលិតផល​ដែលជា​ស្នាដៃ​របស់កូនខ្មែរ​ និងផលិតផល​ទេសចរណ៍​យីហោល្បីៗ​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក​ផងដែរ​។

តំណាង​ផ្សារទំនើប​សូរិយា​ខាង​លើនេះ​ ​បានបញ្ជាក់​ដែរថា​ការសាង​សង់ផ្សារ​ទេសចរណ៍​នេះបាន​បញ្ចប់​រួចរាល់​ហើយ​ និង​រង់ចាំ​ការសម្ពោធ​ជាផ្លូវការ​នៅថ្ងៃទី​១៩ ខែធ្នូ ២០១៧ ​ខាង​មុខ​នេះ​៕​

(ប៉ុស្តិ៍ប្រៃសណីយ៍)
(មហោស្រពចតុមុខ)
(អគារស្នាក់នៅសម័យអាណានិគមបារាំង)
(វិមានឯករាជ្យ)

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់