• 2018-08-26 01:22:11
  • ស្នេហា

រស់នៅអនាថាជាមួយគ្នា៣០ឆ្នាំ ចុងក្រោយបានរៀបការដូចបំណង ដោយសារគេបរិច្ចាគរ៉ូបកូនក្រមុំឲ្យ

  • 2018-08-26 01:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​រស់​នៅ​អនាថា​ជាមួយ​គ្នា​អស់​រយៈពេល​ជាង ៣០ឆ្នាំ ចុងក្រោយ​បាន​រៀបការ​ដូច​បំណង នៅ​ក្រោម​ស្ពាន​លើ​ដង​ផ្លូវ​សាធារណៈ បន្ទាប់​ពី​មាន​មនុស្ស​ចិត្ត​ល្អ​បរិច្ចាគ​រ៉ូប​កូន​ក្រមុំ​ឲ្យ​ពួកគេ។

រឿង​រ៉ាវ​ស្នេហា​រវាង​លោក Llewellyn Jeneker និង​អ្នកស្រី Cecilia Absolom បាន​ចាប់ផ្តើម​កាល​ពី ៣០ឆ្នាំ​មុន នៅ​ពេល​ដែល​ពួកគេ​គ្មាន​ផ្ទះ​សម្បែង និង​បង្ខំ​ចិត្ត​ដេក​ដើរ​តាម​ផ្លូវ នៃ​ទីក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាងត្បូង។

នៅ​ក្នុង​ពិធី​មង្គលការ​នោះ មាន​ភ្ញៀវ​ជាង ១០០នាក់​បាន​ចូល​រួម។ មិន​តែ​ប៉ុណ្ណោះ ភ្ញៀវ​ដ៏​ពិសេស​ម្នាក់​ក៏​បាន​ចូល​រួម​ផង​ដែរ នោះ​គឺ កូន​ប្រុស​អាយុ ១២ឆ្នាំ​របស់​ពួកគេ​ មាន​ឈ្មោះ​ថា Dylan។

បើ​តាម​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ គូ​ស្នេហ៍​ដ៏​រីករាយ​មួយ​គូ​នោះ​និយាយ​ស្បថ​សច្ចា និង​ផ្តល់​ស្នាម​ថើប​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ជា​ការ​តំណាង។ យ៉ាង​ណា​មិញ ពិធី​មង្គលការ​របស់​ពួកគេ​អាច​ប្រព្រឹត្តិ​ទៅ​បាន ដោយ​មាន​ការ​ជួយ​រៀបចំ​ពី​ក្រុម​ប្រឹក្សា​ក្រុង និង​អ្នក​បរិច្ចាគ​រ៉ូប​កូន​ក្រមុំ មាន​ឈ្មោះ​ថា Jill Jeftha៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់